ទំព័រនេះ​ទំព័រដើម > ព័ត៌មាន > អត្ថបទ

ករណីឆ្លងជំងឺកូវីដ-19នៅអង់គ្លេសបានកើនដល់ជាង4.7 ម៉ឺននាក់ ខណៈនាយករដ្ឋមន្ត្រីអង់គ្លេសកំពុងទទួលការពិនិត្យព្យាបាលនៅមន្ទីរពេទ្យ

2020-04-06 15:22:08

ក្រសួងសុខាភិបាលអង់គ្លេសបានប្រកាសពីស្ថិតិអ្នកឆ្លងជំងឺកូវីដ-19 នាថ្ងៃទី ៥ មេសាដែលបានបង្ហាញឱ្យឃើញថា ករណីឆ្លងក្នុងប្រទេសអង់គ្លេសមានដល់ទៅ 47806 នាក់ បានកើនឡើង 5903 ករណីបើធៀបនឹងថ្ងៃទី ៤ ខែមេសា ខណៈករណីស្លាប់បានកើនដល់ 4934 នាក់។

កាលពីយប់ថ្ងៃទី ៥ ខែមេសា លោក Boris Johnson នាយករដ្ឋមន្ត្រីអង់គ្លេសដែលទើបឆ្លងជំងឺកូវីដ-19នាពេលមុននេះ ក៏បានចូលព្យាបាលនៅមន្ទីរពេទ្យ។ ទីស្តីការនាយករដ្ឋមន្ត្រីអង់គ្លេសបានចេញសេចក្តីថ្លែងការណ៍មួយថា រយៈពេល ១០ ថ្ងៃបន្ទាប់ពីបានឆ្លងជំងឺកូវីដ-19 លោកនាយករដ្ឋមន្ត្រីនៅតែមានរោគសញ្ញាមួយចំនួនដូចជាក្តៅខ្លួនជាដើម ដូច្នេះលោកបានទៅព្យាបាលក្នុងមន្ទីរពេទ្យតាមសំណើរបស់គ្រូពេទ្យ ដែលនេះគ្រាន់តែជាវិធានការបង្ការតែប៉ុណ្ណោះ។ សេចក្តីថ្លែងការណ៍នេះបានសង្កត់ធ្ងន់ទៀតថា លោកនាយករដ្ឋមន្ត្រីចូលព្យាបាលនៅមន្ទីរពេទ្យមិនពាក់ព័ន្ធនឹងភាពអាសន្ននៃជំងឺទេ៕


ឧទ្ទេសនាមជាពិសេស

ចាប់អារម្មណ៍​ដល់​យើងខ្ញុំ