ទំព័រនេះ​ទំព័រដើម > ព័ត៌មាន > អត្ថបទ

អង្គការសុខភាពពិភពលោក ៖ ករណីឆ្លងជំងឺកូវីដ-19ទូទាំងពិភពលោកមានប្រមាណ ៥ សែន ១ ម៉ឺននាក់ បានប៉ះពល់ដល់ប្រទេសនិងតំបន់ជាង ២០០

2020-03-28 15:47:22

   អង្គការសុខភាពពិភពលោកបានប្រកាសថា កាលពីថ្ងៃទី ២៧ ខែមីនា ករណីឆ្លងជំងឺកូវីដ-19 ទូទាំងពិភពលោកមានចំនួន ៥០៩១៦៤ នាក់ ក្នុងនោះមានករណីស្លាប់ចំនួន ២៣៣៣៥ នាក់ ។ សូមបញ្ជាក់ថា កាលពីថ្ងៃដដែលនេះ ករណីឆ្លងជំងឺកូវីដ-19 ថ្មីនៅក្នុងតំបន់ទ្វីបអឺរ៉ុបដែលមានសភាពការណ៍ឆ្លងជំងឺដ៏ធ្ងន់ធ្ងរបំផុតនោះមានចំនួន ៣៦៤១៤ នាក់ និងមានករណីស្លាប់ថ្មីចំនួន ២១៥៥ នាក់ ។ ជំងឺកូវីដ-19បានប៉ះពាល់ដល់ប្រទេសនិងតំបន់ ២០១ លើពិភពលោក ។

   ករណីឆ្លងជំងឺកូវីដ-19 ថ្មីនៅក្នុងប្រទេសចិនកាលពីថ្ងៃទី ២៧ ខែមីនាមានចំនួន ៥៤ នាក់ សុទ្ធតែជាករណីមកពីក្រៅប្រទេស ។ ការរីករាលដាលនៃជំងឺកូវីដ-19នៅក្នុងទីក្រុងវូហានត្រូវបានទប់ស្កាត់ជាមួលដ្ឋាន ហើយហានិភ័យនៃទីក្រុងនេះក៏បានថយចុះមកនៅកម្រិតមធ្យម ។ អ្នកទទួលខុសត្រូវនៃក្រុមហ៊ុនអន្តរជាតិប្រចាំនៅប្រទេសចិនមួយចំនួនបានថ្លែងថា ក្រុមហ៊ុនរបស់ពួកគេកំពុងរៀបចំដំណើរការផលិតកម្មឡើងវិញដោយមានសណ្តាប់ធ្នាប់ ។ ពួកគេមានទំនុកចិត្តក្នុងការយកឈ្នះលើជំងឺឆ្លងជាមួយប្រទេសចិន ។

   តាមតួលេខនៃសកលវិទ្យាល័យJohns Hopkins បានឱ្យដឹងថា ករណីឆ្លងជំងឺកូវីដ-19 ថ្មីនៅក្នុងសហរដ្ឋអាមេរិកកាលពីថ្ងៃទី ២៧ ខែមីនាមានប្រមាណ ២ ម៉ឺននាក់ ហើយមានករណីឆ្លងជំងឺកូវីដ-19 សរុបចំនួនជាង ១ សែននាក់ ។ កាលពីថ្ងៃដដែលនោះ លោកត្រាំបានចុះហត្ថលេខាលើច្បាប់ស្តីពីការរំញោចសេដ្ឋកិច្ចដែលមានទំហំទឹកប្រាក់ ២ ទ្រីលានដុល្លារអាមេរិក ។ នេះជាច្បាប់ស្តីពីការរំញោចសេដ្ឋកិច្ចមួយដែលមានទ្រង់ទ្រាយធំបំផុតក្នុងប្រវត្តិសាស្ត្រអាមេរិក ។


ឧទ្ទេសនាមជាពិសេស

ចាប់អារម្មណ៍​ដល់​យើងខ្ញុំ