ទំព័រនេះ​ទំព័រដើម > ព័ត៌មាន > អត្ថបទ

ក្រសួងការបរទេសចិនលើកការតវ៉ាយ៉ាងម៉ឺងម៉ាត់ចំពោះលិខិតចំហរបស់ប្រព័ន្ធផ្សព្វផ្សាយនៃសហរដ្ឋអាមេរិកចំនួន ៣

2020-03-28 15:45:41

   កាលពីថ្ងៃទី ២៧ ខែមីនា ក្រសួងការបរទេសចិនបានជួបសន្ទនាដោយឡែកជាមួយអ្នកទទួលខុសត្រូវនៃកាសែត« The NewYork Times » « កាសែត The Wall Street Journal »និង« The Washington Post » សាខាប្រចាំក្រុងប៉េកាំង ដើម្បីលើកការតវ៉ាយ៉ាងម៉ឺងម៉ាត់ចំពោះលិខិតចំហចំពោះរដ្ឋាភិបាលចិនរបស់កាសែតទាំង ៣ នេះកាលពីពេលថ្មីៗ ។

   ភាគីចិនបានថ្លែងថា ខ្លឹមសារមួយចំនួនក្នុងលិខិតចំហបានក្រឡាស់សជាខ្មៅនិងពោរពេញទៅដោយភាពអំណួត ។ វិធានការរបស់ចិនជាការឆ្លើយតបចាំបាច់ចំពោះសហរដ្ឋអាមេរិកដែលបានទប់ស្កាត់ប្រព័ន្ធផ្សព្វផ្សាយចិនប្រចាំនៅអាមេរិកដោយគ្មានហេតុផលក្នុងរយៈពេលយូរ ជាវិធានការយ៉ាងត្រឹមត្រូវនិងសមហេតុផល ។

   លិខិតចំហនេះបានអួតថា បើសិនគ្មានអ្នកសារព័ត៌មានអាមេរិកទាំងនេះ មជ្ឈដ្ឋានអន្តរជាតិគឺមិនអាចទទួលបាននូវព័ត៌មានស្តីពីជំងឺកូវីដ-19 របស់ចិនទេ ។ ប៉ុន្តែតើការផ្សព្វផ្សាយពាក់ព័ន្ធរបស់អាមេរិកបានបង្ហាញពីកិច្ចខិតខំប្រឹងប្រែងរបស់ចិនក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងគ្រប់ជ្រុងជ្រោយប្រកបដោយសត្យានុម័តយ៉ាងត្រឹមត្រូវឬអត់? មានតែប្រព័ន្ធផ្សព្វផ្សាយខ្លួនឯងដឹងច្បាស់ ។

   ភាគីចិនបានបញ្ជាក់ថា ប្រទេសចិនស្វាគមន៍ជានិច្ចចំពោះអ្នកសារព័ត៌មានអន្តរជាតិដែលមកយកព័ត៌មានក្នុងប្រទេសចិនតាមច្បាប់ និងប្រឆាំងចំពោះការប្រឌិតព័ត៌មានក្លែងក្លាយដោយយកលេសថាសេរីភាពផ្នែកព័ត៌មាន ។ បើសិនជាប្រព័ន្ធផ្សព្វផ្សាយទាំង ៣ នេះមានកំហឹង ត្រូវបញ្ចេញកំហឹងទៅកាន់រដ្ឋាភិបាលអាមេរិក ។


ឧទ្ទេសនាមជាពិសេស

ចាប់អារម្មណ៍​ដល់​យើងខ្ញុំ