ទំព័រនេះ​ទំព័រដើម > ព័ត៌មាន > អត្ថបទ

សហគមន៍អន្តរជាតិកោតសរសើរជាទូទៅលើសុន្ទរកថារបស់លោក ស៊ី ជីនភីង ប្រធានរដ្ឋចិនថ្លែងក្នុងឱកាសកិច្ចប្រជុំកំពូលពិសេសប្រទេសG20

2020-03-28 15:17:11

កាលពីយប់ថ្ងៃទី ២៦ ខែមីនា លោក ស៊ី ជីនភីង ប្រធានរដ្ឋចិនបានអញ្ជើញចូលរួមវីដេអូខុនហ្វឺរឺននៃកិច្ចប្រជុំពិសេសនៃកំពូលមេដឹកនាំក្រុមប្រទេស G20 ស្តីពីការទប់ទល់នឹងជំងឺកូវីដ-19 នៅទីក្រុងប៉េកាំងរដ្ឋធានីចិន ដោយបានថ្លែងនូវសុន្ទរកថាដ៏សំខាន់ក្រោមចំណងជើងថា « ចាប់ដៃគ្នាទប់ទល់នឹងជំងឺឆ្លង រួមគ្នាពុះពាភាពលំបាក » ។ ឥស្សរជនគ្រប់មជ្ឈដ្ឋានប្រទេសចំនួនជាច្រើនបានយល់ឃើញថា ក្រោមសភាពការណ៍ដែលជំងឺកូវីដ-19 កំពុងរីករាលដាលខ្លាំងនៅទូទាំងពិភពលោក ការផ្តួចផ្តើមដែលលោកប្រធានរដ្ឋចិន ស៊ី ជីនភីង បានលើកឡើងនេះ មានសារៈសំខាន់ ដែលនឹងជំរុញយ៉ាងខ្លាំងដល់កិច្ចសហប្រតិបត្តិការអន្តរជាតិប្រយុទ្ធនឹងជំងឺ នឹងអាចជួយបន្ថែមជំនឿចិត្តក្នុងការបង្កើននិងលំនឹងសេដ្ឋកិច្ចពិភពលោក។

ក្នុងសុន្ទរកថានេះ លោក ស៊ី ជីនភីង ប្រធានរដ្ឋចិនបានបញ្ជាក់ថា ចិនមានឆន្ទៈចែករំលែកបទពិសោធដ៏មានប្រសិទ្ធិភាពនៃការបង្ការជំងឺឆ្លងជាមួយប្រទេសនានា ក៏ដូចជារួមគ្នាធ្វើការស្រាវជ្រាវស្វែងរកថ្នាំនិងវ៉ាក់សាំង ថែមពីនេះទៀត ចិននឹងបន្តផ្តល់ជំនួយតាមសមត្ថភាពរបស់ខ្លួនដល់ប្រទេសដែលមានការរាតត្បាតជំងឺឆ្លង។ ការបង្ហាញទាំងនេះទទួលបានការវាយតម្លៃយ៉ាងវិជ្ជមានជាទូទៅពីសហគមន៍អន្តរជាតិ។

សូមបញ្ជាក់ថា កិច្ចប្រជុំកំពូលពិសេសមួយនេះក៏បានអញ្ជើញតំណាងនៃអង្គការតំបន់មួយចំនួនដូចជាអាស៊ាន ជាដើមចូលរួម អ្នកទទួលខុសត្រូវអង្គការសហប្រជាជាតិ អង្គការសុខភាពពិភពលោក ធនាគារពិភពលោក អង្គការរូបិយវត្ថុអន្តរជាតិក៏បានចូលរួមដែរ។ កិច្ចប្រជុំកំពូលពិសេសដែលបានបើកធ្វើឡើងក្រោមគ្រាពិសេសនេះបានជំរុញឱ្យពិភពលោកទាំងមូលប្រមូលកម្លាំងនិងសហប្រតិបត្តិការគ្នាក្នុងការទប់ទល់ជំងឺឆ្លងទៅជាមតិឯកភាពជាសកល។

ប្រិយមិត្តអ៊ីនធឺណឺតនៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនឈ្មោះ Pkub Lauj មកពីប្រទេសឡាវបានcomment ថា «លោកប្រធានរដ្ឋចិនពិតជានិយាយបានល្អណាស! ពិភពលោកទាំងមូលយើងចាំបាច់ត្រូវសាមគ្គីគ្នាប្រយុទ្ធនឹងជំងឺឆ្លង។»

ឧទ្ទេសនាមជាពិសេស

ចាប់អារម្មណ៍​ដល់​យើងខ្ញុំ