ទំព័រនេះ​ទំព័រដើម > ព័ត៌មាន > អត្ថបទ

ទស្សនាវដ្តី«The Lancet»បានផ្សាយវិចារណកថាគូសបញ្ជាក់ពីសារៈសំខាន់នៃការរៀនសូត្របទពិសោធពីចិននិងកិច្ចសហប្រតិបត្តិការពិភពលោក

2020-03-28 14:34:07

កាលពីថ្ងៃទី ២៧ ខែមីន ទស្សនាវដ្តី «The Lancet» ដែលជាទស្សនាវដ្តីជំនាញការវេជ្ជសាស្ត្រកំពូលអន្តរជាតិបានបង្ហោះផ្សាយវិចារណកថាមួយក្នុងគេហទំព័ររបស់ខ្លួនក្រោមចំណងជើងថា « កូវីដ-19 រៀនសូត្រពីបទពិសោធ » ក្នុងបំណងដាស់តឿនបណ្តាប្រទេសនានាត្រូវឆ្លើយតបភ្លាមៗ និងមានប្រសិទ្ធិភាពនៅពេលទប់ទល់នឹងការរាតត្បាតនៃជំងឺកូវីដ-19 ហើយបានសង្កត់ធ្ងន់ថា ការតាមដានរៀនសូត្រនូវបទពិសោធរបស់ប្រទេសចិននិងការធ្វើកិច្ចសហប្រតិបត្តិការពិភពលោកមានសារៈសំខាន់។

អត្ថបទនេះបានសរសេរថា ពីរសប្តាហ៍ចុងក្រោយនេះ ជំងឺកូវីដ-19 បានរាតត្បាតខ្លាំងទៅទឹសខាងលេច ។ វិធានការបិទទីក្រុងដើម្បីបង្ការនិងគ្រប់គ្រងដែលទីក្រុងវូហានធ្លាប់ប្រើ ឥឡូវនេះត្រូវបានគេមើលឃើញនៅគ្រប់ទីកន្លែង។ ក៏ប៉ុន្តែ នៅមានប្រទេសជាច្រើននៅមិនទាន់គោរពសំណើរទប់ទល់នៃអង្គការសុខភាពពិភពលោកទេ។ ស្រទាប់ដឹកនាំនៃប្រទេសមួយចំនួនបានបដិសេធពីការផ្ទុះជំងឺនៅពេលដំបូងបង្អស់ បណ្តាលឱ្យពួកគេមានតែទទួលយកអកម្មនូវការស្លាប់មនុស្សទ្រង់ទ្រាយធំនៅពេលបន្ទាប់។

អត្ថបទនេះបានសង្គត់ធ្ងន់ថា ប្រទេសដែលមានបទពិសោធទប់ទល់នឹងកូវីដ-19 បានចែករំលែកធនធាន ព័ត៌មាន និងចំណេះដឹងជំនាញរបស់ខ្លួនជាមួយប្រទេសដទៃ នេះបានបង្កើតជាគំរូល្អមួយដល់សាមគ្គីភាពទូទាំងពិភពលោក។ ហើយវាមានអត្ថន័យសំខាន់ខ្លាំងតាមដានស្វែងយល់ថា តើប្រទេសចិនបានលុបចោលយ៉ាងម៉េចនូវវិធានការគ្រប់គ្រងដ៏ម៉ឺងម៉ាត់តាមដំណាក់កាលដើម្បីធានាសុវត្ថិភាព៕


ឧទ្ទេសនាមជាពិសេស

ចាប់អារម្មណ៍​ដល់​យើងខ្ញុំ