ទំព័រនេះ​ទំព័រដើម > ព័ត៌មាន > អត្ថបទ

អត្ថបទវិភាគ៖ភាពប្រែប្រួលរបស់លោកត្រាំ ដើម្បីតែសន្លឹកឆ្នោតនិងម៉ាស៊ីនដកដង្ហើមប៉ុណ្ណោះ

2020-03-26 17:17:43

ប៉ុន្មានថ្ងៃចុងក្រោយនេះ ការជជែកវែករវាងចិននិងអាមេរិកស្រាប់តែលេចចេញនូវភាពប្រែប្រួល។កាលពីថ្ងៃច័ន្ទ លោក Mike Penceអនុប្រធានាធិបតីអាមេរិកបានថ្លែងថា កិច្ចខិតខំរបស់ប្រទេសចិនក្នុងការទប់ទល់នឹងជំងឺកូវីដ១៩កាន់តែមានតម្លាភាព។លោកត្រាំប្រធានាធិបតីក៏បានចុះផ្សាយអត្ថបទលើបណ្តាញទំនាក់ទំនងសង្គមនៅថ្ងៃដដែលថា លោកនឹងប្រើពាក្យវីរុសសម្រាប់ពិពណ៌នាអំពីការរាលដាលនៃជំងឺកូវីដ១៩ ហើយបានធ្វើបទសម្ភាសន៍ជាមួយប៉ុស្តិ៍ Fox Newsកាលពីថ្ងៃទី២៤ខែមីនាថា នឹងមិនបង្ករឿងហេតុទៅលើឈ្មោះជំងឺនេះតទៅទៀតឡើយ។

ចាប់តាំងពីលោកត្រាំ បានប្រើប្រាស់ពាក្យ មេរោគរបស់ប្រទេសចិន មក មានព័ត៌មានជាច្រើនបានផ្សាយថា ជនចិននៅអាមេរិកនិងជនចិនកាន់សញ្ជាតិអាមេរិកត្រូវគេរំលោភធ្វើបាបនៅតាមផ្លូវនៅអាមេរិក។សម្ពាធនយោបាយដាក់លើលោកត្រាំកាន់តែខ្លាំងជារៀងរាល់ថ្ងៃ។ បណ្តាញព័ត៌មានVoxបានថ្លែងថា ប្រជាពលរដ្ឋអាមេរិកដែលជាជនជាតិអាស៊ីកំពុងកើនឡើងយ៉ាងឆាប់រហ័ស។ព័ត៌មានNBCថ្លែងថា អ្នកបោះឆ្នោតអាមេរិកដែលជាជនជាតិអាស៊ី ប្រហែលនឹងសម្រេចចាញ់ឈ្នះនៅតំបន់ខ្លះ។

ចំណែកលើផ្ទៃអន្តរជាតិ តម្រូវការក្នុងការចងមិត្តជាមួយប្រទេសចិនកាន់តែលេចធ្លោជារៀងរាល់ថ្ងៃ ។សរុបសេចក្តីមកគឺ អាមេរិកគ្មានសម្ភារៈគ្រប់គ្រាន់សម្រាប់ទប់ទល់នឹងជំងឺឆ្លងទាល់តែសោះ។លោក Andrew Cuomoអភិបាលរដ្ឋញ៉ូវយកបានថ្លែងត្រង់ៗទៅកាន់ រដ្ឋាភិបាលសហរដ្ឋថា លើកលែងតែបន្ថែមម៉ាស៊ីនដកដង្ហើមដល់ក្រុងញ៉ូវយក បើពុំនោះសោធ នឹងមានមនុស្សចំនួន២ម៉ឺន៦ពាន់នាក់រង់ចាំស្លាប់។អាមេរិកកំពុងស្វះស្វែង នាំចូលសម្ភារៈការពារជំងឺដូចជាម៉ាសជាដើមពីប្រទេសចិន។ការរក្សាទំនាក់ទំនងល្អក្នុងគ្រាដ៏លំបាកជាមួយប្រទេសចិន គឺសំខាន់ណាស់ចំពោះអាមេរិកដែលជាមហាប្រទេសមួយក្នុងការទិញសម្ភារៈវេជ្ជសាស្រ្តពីប្រទេសចិន។ ប្រទេសចិនបានបង្ហាញយ៉ាងច្បាស់លាស់នូវឆន្ទះផ្តល់ជំនួយដល់ប្រទេសទាំងឡាយណា ដែលមានសេចក្តីត្រូវការ។

ការស្រាវជ្រាវនិងផលិតវាក់សាំងនិងការគ្រប់គ្រងជំងឺសុទ្ធតែជាការងាររយៈពេលវែងដែលត្រូវការការផ្គត់ផ្គង់ នូវសម្ភារៈវេជ្ជសាស្រ្តនិងឱសថជាដើម ប្រកបដោយស្ថិរភាព ។ការនេះមានន័យថា ការរក្សាទំនាក់ទំនងការងារប្រកបដោយស្ថិរភាពរវាងប្រទេសទាំងពីរ មានសារៈសំខាន់ណាស់។ ការហៅជំងឺកូវីដ១៩ជាមេរោគរបស់ចិន ច្បាស់ជាមិនអំណោយផលដល់ការសម្រេចគោលដៅរបស់អាមេរិកនោះទេ៕



ឧទ្ទេសនាមជាពិសេស

ចាប់អារម្មណ៍​ដល់​យើងខ្ញុំ