ទំព័រនេះ​ទំព័រដើម > ព័ត៌មាន > អត្ថបទ

ក្រសួងការបរទេសចិនបង្ហាញថា ភាគីចិនទន្ទឹងរង់ចាំសន្និសីទកំពូលពិសេសនៃប្រទេសG20 ដើម្បីផ្តល់សញ្ញាវិជ្ជមានក្នុងការរួមគ្នាទប់ទល់នឹងជំងឺឆ្លង និងរក្សាស្ថិរភាពនៃសេដ្ឋកិច្ចជាដើម

2020-03-26 16:00:37

លោកស៊ីជីនភីងប្រធានរដ្ឋចិន បានអញ្ជើញចូលរួមសន្និសីទកំពូលពិសេសនៃមេដឹកនាំនៃប្រទេស G20ស្តីពីការទប់ទល់នឹងជំងឺកូវីដ១៩តាមរយៈវីដេអូនៅក្រុងប៉េកាំងថ្ងៃទី២៦ខែមីនា។

អ្នកនាំពាក្យនៃក្រសួងការបរទេសចិនបានថ្លែងកាលពីថ្ងៃទី២៥ខែមីនាថា ប្រទេស G20ជាវេទិកាសំខាន់មួយក្នុងការទប់ទល់នឹងវិបត្តិនិងកិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ចទូទាំងពិភពលោក។ ភាគីចិនរំពឹងថាសន្និសីទកំពូលពិសេសលើកនេះអាចផ្តល់នូវសញ្ញាវិជ្ជមានក្នុងការបង្កើនសាមគ្គីភាព ការពួតដៃគ្នាទប់ទល់នឹងជំងឺឆ្លង ស្ថិរភាពសេដ្ឋកិច្ច និងឈានដល់មតិឯកភាព និងការអនុវត្តសកម្មភាពរួមគ្នា៕


ឧទ្ទេសនាមជាពិសេស

ចាប់អារម្មណ៍​ដល់​យើងខ្ញុំ