ទំព័រនេះ​ទំព័រដើម > ព័ត៌មាន > អត្ថបទ

ក្រសួងការបរទេសចិន៖ចិនបាននឹងកំពុងខិតខំផ្តល់ភាពងាយស្រួលដល់បណ្តាប្រទេស ដែលត្រូវការទិញសម្ភារៈវេជ្ជសាស្ត្រ នៅក្នុងប្រទេសចិន

2020-03-26 15:42:38

លោក Geng Shuang អ្នកនាំពាក្យក្រសួងការបរទេសចិនបានថ្លែងនៅក្រុងប៉េកាំងនាថ្ងៃទី ២៥ ខែមីនាថា នៅក្នុងពេលដំណាលគ្នា ដែលប្រទេសចិន កំពុងបំពេញតម្រូវការក្នុងប្រទេសរបស់ខ្លួន ចិនក៏កំពុងខិតខំផ្តល់ភាពងាយស្រួលដល់បណ្តាប្រទេសដែលត្រូវការទិញសម្ភារៈវេជ្ជសាស្ត្រនៅក្នុងប្រទេសចិនផង។ ពាណិជ្ជករមកពីប្រទេសជាច្រើនបានចុះហត្ថលេខាជាមួយសហគ្រាសចិនក្នុងកិច្ចសន្យាទិញផលិតផលវេជ្ជសាស្ត្រ ដូចជាថ្នាំធ្វើតេស្ត ម៉ាស អាវ ការពារ វ៉ែនតាការពារជាដើម ។

លោកបានបន្តថា បន្ទាប់ពីផ្ទុះជំងឺកូវីដ-19 រៀងមក ប្រទេសចិនមិនដែលដាក់វិធានការរឹតបន្តឹងលើការធ្វើពាណិជ្ជកម្មអន្តរជាតិទេ។ មជ្ឈដ្ឋានឧស្សាហកម្មនិងពាណិជ្ជកម្មចិននឹងបន្តផ្តល់ឧបករណ៍និងសម្ភារៈសម្រាប់បង្ការជំងឺឆ្លងកាន់តែច្រើនទៀតដល់សហគមន៍អន្តរជាតិ។ ការចូលធ្វើការឡើងវិញ បើកខ្សែសង្វាក់ផលិតកម្មឱ្យដំណើរការឡើងវិញនៃសហគ្រាសចិន និងការអភិវឌ្ឍឡើងវិញនៃសេដ្ឋកិច្ចនិងសង្គមរបស់ប្រទេសចិន នឹងបន្តផ្តល់ការគាំទ្រដ៏រឹងមាំ ដល់សហគមន៍អន្តរជាតិ ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-19៕



ឧទ្ទេសនាមជាពិសេស

ចាប់អារម្មណ៍​ដល់​យើងខ្ញុំ