ទំព័រនេះ​ទំព័រដើម > ព័ត៌មាន > អត្ថបទ

អគ្គលេខាធិការអង្គការសហប្រជាជាតិ អំពាវនាវ ឱ្យមានបទឈប់បាញ់គ្នា នៅទូទាំងពិភពលោកជាបន្ទាន់ ដោយសារមានជំងឺឆ្លងដ៏ធ្ងន់ធ្ងរនាពេលបច្ចុប្បន្ន

2020-03-26 15:35:39

លោក គូដេលេស អគ្គលេខាធិការអង្គការសហប្រជាជាតិបានប្រកាសពីគំនិតផ្តួចផ្តើមមួយនាពេលកន្លងនេះថា បច្ចុប្បន្ននេះ ពិភពលោកទាំងមូលកំពុងប្រឈមនឹង “សត្រូវរួមដូចគ្នាមួយពោលគឺ មេរោគកូវីដ-19” វាមិនខ្វល់អំពី“ជនជាតិ ពូជសាសន៍ បក្សពួក ឬជំនឿសាសនា” នោះឡើយ ដូច្នេះ “ឥឡូវនេះ ជាពេលវេលាសមល្មមទម្លាក់ចោលការប៉ះទង្គិចដោយប្រដាប់អាវុធហើយ”។

ដោយឡែក បញ្ជាការដ្ឋានកងទ័ពចម្រុះប្រទេស ដែលដឹកនាំដោយអារ៉ាប៊ីសាអូឌីតបានចេញសេចក្តីថ្លែងការណ៍មួយកាលពីយប់ថ្ងៃទី២៥ មីនាថា គាំទ្រកងទ័ពរដ្ឋាភិបាលយេម៉ែនអនុវត្តបទឈប់បាញ់ទាំងស្រុងក្នុងដែនយេម៉ែន ដើម្បីទប់ទល់នឹងជំងឺកូវីដ-19 ។

ថ្ងៃទី ២៥ មីនា រដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិកបានបញ្ជាកងអាមេរិកដែលប្រចាំនៅប្រទេសផ្សេងៗទាំងអស់ បញ្ឈប់ផែនការធ្វើដំណើរនិងផែនការសកម្មភាពទាំងស្រុង ដើម្បីបង្ការកុំឱ្យជំងឺកូវីដ-19 ឆ្លងក្នុងជួរទ័ព។

ដោយសារការរាតត្បាតនៃជំងឺកូវីដ19 បារាំងក៏បានប្រកាសថា ចាប់ពីថ្ងៃទី ២៦ មីនាតទៅ បារាំងសម្រេចចិត្តដកវិញកងទ័ពរបស់ខ្លួនដែលប្រចាំក្នុងអ៊ីស្រាអែលផងដែរ៕



ឧទ្ទេសនាមជាពិសេស

ចាប់អារម្មណ៍​ដល់​យើងខ្ញុំ