ទំព័រនេះ​ទំព័រដើម > ព័ត៌មាន > អត្ថបទ

អគ្គនាយកអង្គការសុខភាពពិភពលោក៖ កុំឱ្យបាត់បង់នូវឱកាសជាលើកទី២ ក្នុងការ ទប់ស្កាត់ការរីករាលដាលជាសកលនៃជំងឺកូវីដ-19

2020-03-26 14:54:45

លោក Tedros អគ្គនាយកអង្គការសុខភាពពិភពលោកបានថ្លែងក្នុងសន្និសីទព័ត៌មាននាថ្ងៃទី ២៥ ខែមីនាថា ដើម្បីទប់ស្កាត់ការរីករាលដាលជាសកលនៃជំងឺរលាកសួតកូវីដ-19 ឥឡូវនេះប្រទេសជាច្រើន បានចាត់វិធានការ "បិទទីក្រុង" ជាបន្តបន្ទាប់ ដែលនេះបានជួយយើងទាំងអស់គ្នាដណ្តើមបានពេលវេលាដើម្បីយកឈ្នះ។

លោកបានបន្តទៀតថា រយៈពេល ២ ខែកន្លងទៅនេះ ប្រទេសនានាបានខ្ជះខ្ជាយឱកាសដំបូងរបស់ខ្លួនក្នុងការបង្ការជំងឺ។ លោកបានអំពាវនាវដល់បណ្តាប្រទេសដែលកំពុងចាត់វិធានការ “បិទទីក្រុង”ដ៏ម៉ឺងម៉ាត់នាពេលបច្ចុប្បន្ននេះ ប្រើប្រាស់ពេលវេលានេះឱ្យបានល្អ ដើម្បីទប់ស្កាត់មេរោគ ហើយកុំឱ្យបាត់បង់នូវឱកាសជាលើកទី២ ជាថ្មីម្តងទៀត។ លើសពីនេះទៅទៀត ឥឡូវនេះនៅទូទាំងពិភពលោកមានប្រទេសនិងតំបន់ប្រហែល ១៥០ បានរាយការណ៍ថា ករណីឆ្លងកូវីដ-19 ត្រូវបានរកឃើញមិនដល់ ១០០ នាក់។ សម្រាប់ប្រទេសនិងតំបន់ទាំងនេះ គួរចាត់ចែងវិធានការជាវិជ្ជមាន ដូចជា ការស្វែងរក ធ្វើតេស្ត ដាក់ឱ្យនៅផ្តាច់ដោយឡែក តាមតាន និងព្យាបាលករណីដែលបានឆ្លងជំងឺ។

ព្រមពេលជាមួយនេះ លោកស្រី Maria Van Kerkhove ប្រធានផ្នែកបច្ចេកវិទ្យាទទួលបន្ទុកគម្រោងបន្ទាន់ផ្នែកសុខភាពនៃអង្គការសុខភាពពិភពលោកបានថ្លែងថា ក្នុងតំបន់ដែលកម្រិតហានិភ័យខុសៗគ្នា ប្រទេសចិនបានចាត់វិធានការបង្ការការពារក្នុងកម្រិតខុសៗគ្នា ដែលបានជួយទប់ទល់ដោយមានប្រសិទ្ធិភាពនូវការរាតត្បាតនៃជំងឺកូវីដ-19 ដូច្នេះពិភពលោកអាចសិក្សារៀនសូត្រនូវបទពិសោធទាំងនេះ។

សូមបញ្ជាក់ថា ស្ថិតិរបស់អង្គការសុខភាពពិភពលោកបានបង្ហាញឱ្យឃើញថា គិតត្រឹមវេលាម៉ោង សូន្យ ថ្ងៃទី ២៦ ខែមីនា តាមម៉ោងភ្នំពេញ នៅទូទាំងពិភពលោក ករណីឆ្លងកូវីដ-19 ត្រូវបានរកឃើញមានចំនួនដល់ទៅ 416686 ករណី , ស្លាប់ 18589 ករណី ។ បច្ចុប្បន្ន ករណីកូវីដ-19 បានរីករាលដាលដល់ប្រទេសនិងតំបន់ចំនួន 196 ៕


ឧទ្ទេសនាមជាពិសេស

ចាប់អារម្មណ៍​ដល់​យើងខ្ញុំ