ទំព័រនេះ​ទំព័រដើម > ព័ត៌មាន > អត្ថបទ

បទវិភាគ៖ បានឃើញបំណងដែលចង់ទម្លាក់កំហុសខ្លួនលើចិនមិនកើត អាមេរិកបានចាប់ផ្តើមប្រើប្រាស់កលល្បិច “ញុះញង់បង្កហេតុ”

2020-03-25 15:32:45

ខ្លឹមសារនៃលិខិតឯកសារផ្ទៃក្នុងមួយ និងពាក្យសម្តីរបស់មន្ត្រីរដ្ឋាភិបាលអាមេរិកដែលត្រូវបានគេហទំព័រព័ត៌មាន TheDailyBeast នៃសហរដ្ឋអាមេរិកបង្ហោះកាលពីពេលកន្លងទៅនេះ បាននាំឱ្យមជ្ឈដ្ឋានខាងក្រៅមើលឃើញថា ៖ ពេលប្រឈមមុខនឹងភាពកាន់តែតាន់តឹងនៃការរីករាលដាលជំងឺកូវីដ-19 មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលអាមេរិកកំពុងប្រើក្បាលម៉ាស៊ីនរបស់ជាតិ ដើម្បីលាបពណ៌ មួលបង្កាច់ប្រទេសចិន ក្នុងចេតនាផ្ទេរសម្ពាធនយោបាយ និងសង្គ្រោះសន្លឹកឆ្នោតរបស់ខ្លួន។ ទង្វើបែបនេះត្រូវបានសហគមន៍អន្តរជាតិរិះគន់យ៉ាងខ្លាំង។

ខណៈកំពុងប្រយុទ្ធជាមួយនឹងជំងឺកូវីដ-19 ប្រទេសចិនបានជំនះពុះពារបញ្ហានិងក្តីលំបាកដែលខ្លួនបានជួបប្រទះ ហើយបានផ្តល់ជំនួយដល់ប្រទេសដទៃ បានទាន់ពេលវេលា។ ការនេះទទួលបានការកោតសរសើរពីសហគមន៍អន្តរជាតិ។ អ្នកប្រើប្រាស់បណ្តាញអ៊ីនធឺណិតរបស់ប្រទេសអ៊ីតាលីក៏បានថ្លែងអំណរគុណដល់ប្រទេសចិនជាបន្តបន្ទាប់តាមរយៈបណ្តាញទំនាក់ទំនងសង្គមរបស់ខ្លួន។ ក៏ប៉ុន្តែ រឿងទាំងនេះបានធ្វើឱ្យអ្នកនយោបាយអាមេរិកនិងប្រព័ន្ធសារព័ត៌មានអាមេរិកមួយចំនួនច្រឡែនហើយបានបញ្ចេញសម្តីក្នុងចេតនាអាក្រក់ ចង់ញុះញង់ឱ្យចិននិងប្រទេសមានពាក់ព័ន្ធប្រឆាំងគ្នា ដែលនេះ បានរំខានយ៉ាងធ្ងន់ធ្ងរដល់ការងារសហការប្រយុទ្ធនឹងជំងឺកូវីដ-19 អន្តរជាតិ។

ចំពោះការនេះ អ្នកលេងអ៊ីនធឺណិតមួយឈ្មោះ Santos បាននិយាយដោយចង្អុលបង្ហាញថា៖ «អាមេរិកបានដាក់ទណ្ឌកម្មលើអ៊ីរ៉ង់ ចំណែកចិនបានបញ្ជូនការជួយ៌បត្ថម្ភទៅឱ្យអ៊ីរ៉ង់ ។ អាមេរិកហាមមិនឱ្យប្រទេសអឺរ៉ុបចូលដែនរបស់ខ្លួន ចំណែកចិនបានបញ្ជូនក្រុមវេជ្ជសាស្ត្រនិងសម្ភារៈទៅកាន់អ៊ីតាលី ។ ប្រទេសនានាឥឡូវនេះអាចដឹងច្បាស់ហើយ តើនរណាជាមិត្តពិតប្រាកដរបស់ពួកគេ។»

កាលពីថ្ងៃទី២០ មីនា រដ្ឋាភិបាលអាមេរិកបានបញ្ជាឱ្យមន្ត្រីរដ្ឋបាលរបស់ខ្លួន ប្រើពាក្យសម្តីឱ្យដូចគ្នា នៅពេលជួបនឹងប្រព័ន្ធសារព័ត៌មាន ពោលគឺរិះគន់ថាប្រទេសចិន" បានលាក់បាំងសភាពការណ៍នៃជំងឺឆ្លង " បានបណ្តាលឱ្យជំងឺកូវីដ-19 រីករាលដាល នៅទូទាំងពិភពលោក៕


ឧទ្ទេសនាមជាពិសេស

ចាប់អារម្មណ៍​ដល់​យើងខ្ញុំ