ទំព័រនេះ​ទំព័រដើម > ព័ត៌មាន > អត្ថបទ

លោក គូធើរេស អំពាវនាវដល់មេដឹកនាំប្រទេស G20 ឱ្យរួមសហការគ្នាប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩

2020-03-25 15:11:45

កាលពីថ្ងៃទី ២៤ ខែមីនា ខុទ្ទកាល័យអ្នកនាំពាក្យរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ បានប្រកាសខ្លឹមសារនៃសារលិខិតរបស់លោកគូធើរេស ជូនចំពោះមេដឹកនាំប្រទេសG20 ។ ក្នុងសារលិខិតរបស់ លោកគូធើរេស បានអំពាវនាវដល់មេដឹកនាំប្រទេសG20ឱ្យរួមសហការគ្នាប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ព្រមទាំងដាក់ចេញនូវផែនការជំរុញសេដ្ឋកិច្ច ទ្រង់ទ្រាយធំ ។

សន្និសីទកំពូលពិសេសនៃមេដឹកនាំប្រទេសG20សម្រាប់ទប់ទល់ជំងឺកូវីដ១៩នឹងត្រូវធ្វើឡើងតាមរូបភាពវីដេអូនៅថ្ងៃទី ២៦ ខែមីនា ហើយលោកគូធើរេស អគ្គលេខាធិការអង្គការសហប្រជាជាតិក៏នឹងចូលរួមដែរ ។

លោកគូធើរេសបានថ្លែងក្នុងសារលិខិតនោះថា សភាពការណ៍រីករាលដាលនៃជំងឺកូវីដ១៩តម្រូវឱ្យមេដឹកនាំប្រទេសG20 រៀបចំផែនការពេលមានសង្គ្រាម ។ ភារកិច្ចចម្បងគឺអនុវត្តសកម្មភាពដោយស៊ីសង្វាក់គ្នាក្រោមការណែនាំរបស់អង្គការសុខភាពពិភពលោក ស្វែងរកថ្នាំវ៉ាក់សាំងនិងវិធីព្យាបាល ព្រមទាំងសម្របសម្រួលកាផ្គត់ផ្គង់សម្ភារៈព្យាបាលជំងឺនិងការពារ ៕



ឧទ្ទេសនាមជាពិសេស

ចាប់អារម្មណ៍​ដល់​យើងខ្ញុំ