ទំព័រនេះ​ទំព័រដើម > ព័ត៌មាន > អត្ថបទ

វិធានការបង្ការនិងគ្រប់គ្រងការរាតត្បាតនៃជំងឺកូវីដ-១៩ នៃបណ្តាប្រទេសនានានៅអាស៊ីបានកើនឡើង

2020-03-25 15:10:22

តួលេខជាក់ស្តែងពីអង្គការសុខភាពពិភពលោកបានឱ្យដឹងថា គិតត្រឹមម៉ោង ១៨ ថ្ងៃទី ២៤ ខែមីនា តាមម៉ោងភាគកណ្តាលអឺរ៉ុប មានអ្នកជំងឺឆ្លងចំនួន ៣៧៥៤៩៨ ករណី នៅទូទាំងពិភពលោក ក្នុងនោះ ករណីស្លាប់សរុបចំនួន ១៦៣៦២ នាក់។ក្រៅពីនេះ នាពេលបច្ចុប្បន្ននេះ ប្រទេសនិងតំបន់ទូទាំងពិភពលោក ចំនួន ១៩៥ ត្រូវបានរកឃើញមានករណីឆ្លងជំងឺកូវីដ-១៩ ។ជាការឆ្លើយតប បណ្តាប្រទេសនៅអាស៊ីបាននាំគ្នាចាត់វិធានការដើម្បីទប់ស្កាត់យ៉ាងសកម្មនូវការរីករាលដាលនៃជំងឺនេះ។

ប្រទេសឥណ្ឌានឹងអនុវត្តវិធានការបិទផ្លូវទាំងស្រុងក្នុងរយៈពេល ២១ ថ្ងៃចាប់ពីថ្ងៃទី ២៥ ខែមីនានេះតទៅ។

ប្រទេសសិង្ហបុរីបានប្រកាសថា និស្សិតបន្តវិជ្ជាដែលមកពីប្រទេសអង់គ្លេស អាមេរិកនិងបណ្តាប្រទេសអាស៊ានត្រូវតែសុំច្បាប់ ១៤ ថ្ងៃ។

ប្រទេសម៉ុងហ្គោលីនៅតែបន្តផ្អាកការចូលក្នុងដែនតាមរយៈផ្លូវអាកាស ផ្លូវដែកនិងផ្លូវគោកទាំងអស់៕


ឧទ្ទេសនាមជាពិសេស

ចាប់អារម្មណ៍​ដល់​យើងខ្ញុំ