ទំព័រនេះ​ទំព័រដើម > ព័ត៌មាន > អត្ថបទ

ហេតុអ្វីបានជាព្រឹត្តិការណ៍កីឡាអូឡាំពិកត្រូវពន្យារពេលមួយឆ្នាំ? គណៈកម្មាធិការររៀបចំការប្រកួតកីឡាអូឡាំពិកក្រុងតូក្យូគិតដូច្នោះ

2020-03-25 14:37:41

ទាក់ទងនឹងមូលហេតុនៃការពន្យារពេលរៀបចំកីឡាអូឡាំពិកនិងការប្រកួតកីឡាអូឡាំពិកជនពិការនៃក្រុងតូក្យូមួយឆ្នាំ គណៈកម្មាធិការររៀបចំការប្រកួតកីឡាអូឡាំពិកក្រុងតូក្យូបានថ្លែងថា ខ្លួនបានគិតពិចារណាជាចម្បងនូវការរំពឹងទុកចំពោះការបញ្ចប់នៃការរីករាលដាលនៃជំងឺកូវីដ១៩ ។

កាលពីថ្ងៃទី ២៤ ខែមីនាតាមម៉ោងតំបន់ គណៈកម្មាធិការអូឡាំពិកអន្តរជាតិបានប្រកាសថា ដោយសារចំនួនករណីអ្នកឆ្លងជំងឺកូវីដ១៩បានកើនឡើងយ៉ាងខ្លាំង បន្ទាប់ពីការពិភាក្សាជាមួយគណៈកម្មាធិការរៀបចំការប្រកួតកីឡាអូឡាំពិកក្រុងតូក្យូ រដ្ឋាភិបាលជប៉ុននិងរដ្ឋបាលក្រុងតូក្យូ បានសម្រេចចិត្តថានឹងពន្យារពេលរៀបចំការប្រកួតកីឡាអូឡាំពិកក្រុងតូក្យួដល់រដូវក្តៅឆ្នាំ ២០២១ ហើយការប្រកួតកីឡាអូឡាំពិកនិងការប្រកួតកីឡាអូឡាំពិកជនពិការដែលត្រូវពន្យារពេល នៅតែមានឈ្មោះហៅថាការប្រកួតកីឡាអូឡាំពិកនិងការប្រកួតកីឡាអូឡាំពិកជនពិការក្រុងតូក្យូឆ្នាំ ២០២០ ដដែល ៕



ឧទ្ទេសនាមជាពិសេស

ចាប់អារម្មណ៍​ដល់​យើងខ្ញុំ