ទំព័រនេះ​ទំព័រដើម > ព័ត៌មាន > អត្ថបទ

អ្នកជំនាញការបានបញ្ជាក់ថា កិច្ចសហប្រតិបត្តិការរវាងអាមេរិកនិងចិន ក្នុងការប្រយុទ្ធជាមួយជំងឺកូវីដ19 មានសារៈសំខាន់ណាស់សម្រាប់ពិភពលោក  

2020-03-24 17:16:10

គេហទំព័រព័ត៌មានមួយឈ្មោះ TheDailyBeast នៃសហរដ្ឋអាមេរិកបានបង្ហោះសារលិខិតមួយកាលពីថ្ងៃទី២០ មីនា ដែលបានបង្ហាញឱ្យឃើញថា រដ្ឋាភិបាលអាមេរិកបានបញ្ជាឱ្យមន្ត្រីរដ្ឋបាលរបស់ខ្លួន ប្រើពាក្យសម្តីឱ្យដូចគ្នា នៅពេលជួបនឹងប្រព័ន្ធសារព័ត៌មាន ពោលគឺរិះគន់ថាប្រទេសចិន" បានលាក់បាំងសភាពការណ៍នៃជំងឺឆ្លង " និងបានបណ្តាលឱ្យជំងឺកូវីដ-19 រីករាលដាល នៅទូទាំងពិភពលោក។

ការរិះគន់និងថ្កោលទោសពីរដ្ឋាភិបាលសហរដ្ឋអាមេរិកបែបនេះ គឺច្បាស់ណាស់ ដែលធ្វើឡើងក្នុងចេតនាមួលបង្កាច់ និងមិនសមហេតុផល។ បន្ទាប់ពីជំងឺឆ្លងបានកើតឡើងភ្លាម ប្រទេសចិនបានជូនដំណឹងនិងព័ត៌មាន អំពីការរាតត្បាតនៃជំងឺ ដល់ទូទាំងពិភពលោក ដោយប្រកាន់ខ្ជាប់នូវអាកប្បកិរិយាបើកទូលាយ តុល្យភាព និងយ៉ាងឆាប់រហ័ស។ ចិនបានខិតខំយ៉ាងពេញទំហឹងដើម្បីទប់ស្កាត់និងគ្រប់គ្រងការរីករាលដាលនៃជំងឺនេះ ថែមទាំងបានបញ្ជូនក្រុមវេជ្ជសាស្ត្រនិងផ្តល់ជំនួយជាឧបករណ៍ សម្ភារៈ មួយចំនួនធំដល់ប្រទេសដែលកំពុងរងជំងឺនេះយ៉ាងធ្ងន់ធ្ងរ ដូចជាអ៊ីតាលី អ៊ីរ៉ង់ជាដើម។ ចំពោះកិច្ចការទាំងនេះ សកលលោកទាំងមូលបានមើលឃើញយ៉ាងច្បាស់ណាស់ហើយទទួលស្គាល់ជាទូទៅ។ ប៉ុន្មានថ្ងៃកន្លងមកនេះ គ្រប់មជ្ឈដ្ឋាននៃពិភពលោកក៏បានប្រឆាំងយ៉ាងខ្លាំងជាបន្តបន្ទាប់ទៅលើពាក្យមួលបង្កាច់របស់លោក ត្រាំ ប្រធានាធិបតីអាមេរិកនិងលោករដ្ឋមន្ត្រីការបរទេសអាមេរិក ដែលបានប្តូរឈ្មោះកូវីដ-19 ជា “មេរោគចិន”។

លោក វ៉ាង យុង ប្រធានមជ្ឈមណ្ឌលស្រាវជ្រាវអាមេរិកនៃសកលវិទ្យាល័យប៉េកាំងបានថ្លែងថា ជំងឺឆ្លងជាវិបត្តិសម្រាប់មនុស្សជាតិទាំងមូល ហើយមានតែការសហការគ្នារួមចិត្តរួមគំនិតគ្នាទើបអាចយកឈ្នះបាន។ កិច្ចសហប្រតិបត្តិការរវាងអាមេរិកនិងចិន ក្នុងការប្រយុទ្ធជាមួយជំងឺកូវីដ19 មានសារៈសំខាន់ណាស់សម្រាប់ពិភពលោក៕


ឧទ្ទេសនាមជាពិសេស

ចាប់អារម្មណ៍​ដល់​យើងខ្ញុំ