ទំព័រនេះ​ទំព័រដើម > ព័ត៌មាន > អត្ថបទ

គិតមកដល់បច្ចុប្បន្ននេះ កម្មវិធីជ្រើសរើសបុគ្គលិកទ្រង់ទ្រាយធំតាមបណ្តាញអ៊ីនធឺណឺតដែលសហការរៀបចំដោយ CMG បានជួយផ្តល់ឱកាសការងារចំនួនជាង ២១ ម៉ឺនឱកាស

2020-03-24 16:15:49

បន្ទាប់ពីបានចាប់ផ្តើមរយៈពេលជាង ២០ ថ្ងៃ កម្មវិធីមួយឈ្មោះថា « នៅរដូវផ្ការីក យើងជួយលោកអ្នកស្វែងរកឱកាសការងារ » ដែលជាកម្មវិធីជ្រើសរើសបុគ្គលិកតាមគេហទំព័រទ្រង់ទ្រាយធំនៃប្រទេសចិន ដែលបានសហការរៀបចំដោយអង្គការនិងស្ថាប័នមជ្ឈិមចិនមួយចំនួន ក្នុងនោះមានទាំងអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនជាដើម គិតមកដល់ពេលនេះបានទាក់ទាញសហគ្រាសនិងអង្គការសង្គមស៊ីវិលសរុបចំនួនជាង 3200 ចូលរួម ដែលបានផ្តល់ឱកាសការងារល្អៗចំនួនជាង 21 ម៉ឺនឱកាស។

សូមបញ្ជាក់ថា ចាប់តាំងពីថ្ងៃទី ២ ខែមីនា រៀងមក កម្មវិធីជ្រើសរើសបុគ្គលិកមួយនេះបានរៀបចំសកម្មភាពផ្សព្វផ្សាយតាមវីដេអូចំនួន ៣១ ដង ។ អ្នកដែលមានបំណងស្វែងរកការងារអាចទទួលបាននូវឱកាសការងារដែលខ្លួនចូលចិត្ត តាមរយៈចូលរួមទស្សនាកម្មវិធីទាំងនេះ តាមរយៈកម្មវិធីAPP ឈ្មោះ Yangshipin ។ គេហទំព័រជួយបង្ហាញព័ត៌មានស្តីពីការជ្រើសរើសបុគ្គលិកនៃកម្មវិធីនេះទទួលបានឯកសារប្រវត្តិរូបសង្ខេបសរុប( CV )ពីមនុស្សចំនួនជាង 75 ម៉ឺននាក់៕ឧទ្ទេសនាមជាពិសេស

ចាប់អារម្មណ៍​ដល់​យើងខ្ញុំ