ទំព័រនេះ​ទំព័រដើម > ព័ត៌មាន > អត្ថបទ

រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុនិងប្រធានធនាគារកណ្តាលនៃក្រុមប្រទេស ២០ ធ្វើសន្និសីទពិភាក្សាការងារតាមវីដេអូ

2020-03-24 15:47:37

កាលពីថ្ងៃទី ២៣ ខែមីនា រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុនិងប្រធានធនាគារកណ្តាលនៃក្រុមប្រទេស ២០ បានធ្វើសន្និសីទពិភាក្សាការងារតាមវីដេអូ ជុំវិញផលប៉ពាល់ចំពោះសេដ្ឋកិច្ចពិភពលោកដែលបង្កឡើងដោយជំងឺCovid-19 ដោយបានឯកភាពគ្នាថា នឹងធ្វើកិច្ចសម្របសម្រួលនូវរាល់សកម្មភាពនានា ដើម្បីរួមគ្នាទប់ទល់នឹងបញ្ហាប្រឈមជាសកល ដែល បណ្តាលមកពីជំងឺCovid-19 ។

ព្រមពេលជាមួយគ្នានេះ នៅក្រុងហ្សឺណែវ លោក Tedros ប្រធានអង្គការសុខភាពពិភពលោក បានអំពាវនាវដល់ក្រុមប្រទេស ២០ ឱ្យអនុវត្តជាក់ស្តែងតាមការប្តេជ្ញាចិត្តផ្នែកនយោបាយ ដើម្បីដោះស្រាយបញ្ហាកង្វះខាតសម្ភារៈបង្ការជំងឺឆ្លង ចៀសវាងការដាក់បម្រាមហាមឃាត់ការនាំចេញ និងធានាការចែកចាយ ឱ្យបានត្រឹមត្រូវ៕



ឧទ្ទេសនាមជាពិសេស

ចាប់អារម្មណ៍​ដល់​យើងខ្ញុំ