ទំព័រនេះ​ទំព័រដើម > ព័ត៌មាន > អត្ថបទ

អភិបាលក្រុងញូវយ៉ក រិះគន់លោកត្រាំ ដែលមិនបានបំពេញភារកិច្ចក្នុងការទប់ទល់នឹងជំងឺCovid-19 ថា ៖ មិនដឹងថា អ្នកកំពុងធ្វើអ្វីទាល់តែសោះ !

2020-03-24 15:45:39

ថ្លែងក្នុងសន្និសីទកាសែតកាលពីថ្ងៃទី ១៩ ខែមីនាតាមម៉ោងក្នុងតំបន់ លោក Bill de Blasio អភិបាលក្រុងញូវយ៉ក បានរិះគន់ចំពោះរដ្ឋាភិបាលរបស់លោកត្រាំដែលមិនបានបំពេញភារកិច្ចក្នុងការទប់ទល់នឹងជំងឺCovid-19 ដោយមិនបានចាត់ចែងធនធានជាតិឱ្យបានឆាប់ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺCovid-19 ឱ្យបានទាន់ពេល ។

លោក Bill de Blasioបានរិះគន់លោកត្រាំថា ៖ ប្រជាជនអាមេរិករាប់លាន រហូតដល់រាប់សិបលាននាក់ សុទ្ធតែមិនបានដឹងថាលោកកំពុងធ្វើអ្វី ។ លោកមិនបានបំពេញនាទី រដ្ឋាភិបាល ពេលប្រទេសធ្លាក់ក្នុងភាពអាសន្ននោះទេ ។ ត្រូវតែប្រើប្រាស់កម្លាំងទាំងអស់ដើម្បីទប់ទល់នឹងជំងឺឆ្លង ប៉ុន្តែមិនដឹងដោយសារមូលហេតុអ្វី លោកនៅតែរង់ចាំហើយធ្វើសកម្មភាពស្ទាក់ស្ទើរជានិច្ច ។ លោកបានបាត់បង់ឱកាសទាំងអស់ ដើម្បីជួយសង្គ្រោះអាមេរិកហើយ។

លោក Bill de Blasio បានបញ្ជាក់ថា ប្រជាជនអាមេរិកកំពុងធ្វើការតស៊ូជាមួយនឹងការរីករាលដាលនៃជំងឺCovid-19 ។ សភាពការណ៍ជំងឺនឹងកាន់តែអាក្រក់ថែមទៀតបន្ទាប់ពីចូលខែមេសា ៕



ឧទ្ទេសនាមជាពិសេស

ចាប់អារម្មណ៍​ដល់​យើងខ្ញុំ