ទំព័រនេះ​ទំព័រដើម > ព័ត៌មាន > អត្ថបទ

លោក Xi Jinping ពិភាក្សាតាមទូរសព្ទដោយឡែកពីគ្នា ជាមួយនឹងប្រធានាធិបតីបារាំង ប្រធានាធិបតីអេហ្ស៊ីប និង នាយករដ្ឋមន្ត្រីអង់គ្លេស

2020-03-24 14:41:40

កាលពីយប់ថ្ងៃទី ២៣ ខែមីនា លោក Xi Jinping ប្រធានរដ្ឋចិនបានពិភាក្សាតាមទូរសព្ទដោយឡែកពីគ្នាជាមួយនឹងលោក Emmanuel Macron ប្រធានាធិបតីបារាំង លោក Abdel-Fattah al-Sisi ប្រធានាធិបតីអេហ្ស៊ីប និងលោក Boris Johnson នាយករដ្ឋមន្ត្រីអង់គ្លេស។

លោក Xi Jinping បានចង្អុលបង្ហាញថា មេរោគគ្មានព្រំដែននោះទេ ហើយមិនបែងចែកតាមជាតិសាសន៍ឡើយ។ មនុស្សជាតិមានតែខិតខំតស៊ូជាមួយគ្នា ទើបអាចយកឈ្នះវាបាន។ ការពិតបានបញ្ជាក់សារជាថ្មីម្តងទៀតថា មនុស្សជាតិគឺជាសហគមន៍រួមវាសនាដែលរួមសុខរួមទុក្ខជាមួយគ្នា ។ ប្រទេសចិននឹងសហការជាមួយបណ្តាប្រទេសនានា ដើម្បីពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការអន្តរជាតិ ស្តីពីការបង្ការនិងការពារជំងឺឆ្លង ពួតដៃគ្នាដើម្បីទប់ទល់នឹងគំរាមកំហែងនិងបញ្ហាប្រឈមរួម រហូតដល់អាចជួយថែរក្សានូវសន្តិសុខសុខភាពសាធារណៈនៃពិភពលោក។

ជាការឆ្លើយតប លោក Macron បានថ្លែងថា តាមរយៈវិធានការដ៏ម៉ឺងម៉ាត់

និងក្លាហាន រដ្ឋាភិបាលចិននិងប្រជាជនចិនបានគ្រប់គ្រងយ៉ាងល្អនូវការរាតត្បាតនៃជំងឺកូវីដ-19ក្នុងរយៈពេលខ្លី។ ខ្ញុំសូមវាយតម្លៃខ្ពស់ចំពោះលទ្ធផលនេះ។ បារាំងមានឆន្ទៈចាប់ដៃជាមួយចិនដើម្បីយកឈ្នះលើការប្រយុទ្ធនឹងជំងឺឆ្លង នឹងបន្តសហការគ្នាដើម្បីទប់ស្កាត់នឹងផលប៉ះពាល់លើផ្នែកសេដ្ឋកិច្ចពិភពលោកដែលបណ្តាលមកពីជំងឺនេះ។


លោក Sisi បានថ្លែងថា ចិនកំពុងទទួលបានលទ្ធផលជាវិជ្ជមាននៃការប្រយុទ្ធនឹងជំងឺឆ្លង។ អេហ្ស៊ីបជឿជាក់យ៉ាងមុតមាំថា ចិនមុខជាអាចយកឈ្នះលើជំងឺឆ្លងនេះមិនខាន ហើយនឹងអភិវឌ្ឍន៍កាន់តែខ្លាំងឡើងថែមទៀត។

ដោយឡែកលោក Johnson បានសម្តែងនូវការអបអរសាទរចំពោះលទ្ធផលដែលចិនទទួលបានក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងកូវីដ-19។ នេះជាលទ្ធផលដ៏អស្ចារ្យមួយ។ បច្ចុប្បន្ននេះ អង់គ្លេសកំពុងសិក្សានិងរៀនសូត្រពីបទពិសោធទប់ស្កាត់ជំងឺឆ្លងរបស់ប្រទេសចិន។ ខ្ញុំយល់ស្របទាំងស្រុងនូវទស្សនៈរបស់លោកប្រធានរដ្ឋចិន ពោលគឺ ពេលប្រឈមមុខនឹងជំងឺឆ្លង ប្រទេសណាក៍ដោយ មិនអាចនៅម្នាក់ឯងនោះទេ បណ្តាប្រទេសនានា គួរតែពង្រឹងកិច្ចសហប្រតិបត្តិការជាមួយគ្នា៕



ឧទ្ទេសនាមជាពិសេស

ចាប់អារម្មណ៍​ដល់​យើងខ្ញុំ