ទំព័រនេះ​ទំព័រដើម > ព័ត៌មាន > អត្ថបទ

បទវិភាគ៖សហរដ្ឋអាមេរិកចាំបាច់ត្រូវបកស្រាយនូវចម្ងល់ធំៗចំនួន ៣ ស្តីពីការរីករាលដាលជំងឺCovid-19ដល់ពិភពលោក

2020-03-23 16:57:55

នាពេលកន្លងទៅនេះ អ្នកនយោបាយអាមេរិកមួយចំនួនបាននិយាយមួលបង្កាច់ឈ្មោះមេរោគ Covid-19 ជា "មេរោគរបស់ចិន"នេះបានបណ្តាលឱ្យសហគមន៍អន្តរជាតិរិះគន់និងថ្កោលទោសយ៉ាងខ្លាំងជាបន្តបន្ទាប់។ លោក Amanda Walker អ្នកយកព័ត៌មាននៃប៉ូស្តិ៍ទូរទស្សន៍ Sky News របស់ប្រទេសអង់គ្លេសបានបញ្ជាក់ថា ៖ «បើសិនជាប្រជាជនអាមេរិកចំនួនរាប់លាននាក់បានស្លាប់បាត់បង់ជីវិត វាគឺជាទំនួលខុសត្រូវរបស់ប្រធានាធិបតី។ ការដែលហៅដោយមូលបង្កាច់ថាវាជា "មេរោគរបស់ចិន" គឺជាវិធីមួយដើម្បីរត់គេចឱ្យផុតពីការថ្កោលទោស។»

មជ្ឈដ្ឋានអន្តរជាតិមានចម្ងល់កាន់តែច្រើនឡើងៗចំពោះសហរដ្ឋអាមេរិក ក្នុងនោះ បានចោទជាសំណួរចំនួន ៣ ធំៗ ស្តីអំពីការរីករាលដាលនៃជំងឺ Covid-19 ទៅកាន់រដ្ឋាភិបាលសហរដ្ឋអាមេរិក ដែលចាំបាច់ត្រូវពន្យល់បកស្រាយឱ្យបានច្បាស់លាស់ជូនសាធារណជន ក៏ដូចជាផ្តល់ចម្លើយច្បាស់លាស់ដល់ពិភពលោក។

ចម្ងល់ទីមួយ៖ លោក Robert Redfield ប្រធានមជ្ឈមណ្ឌលគ្រប់គ្រងជំងឺជាតិអាមេរិកបានទទួលស្គាល់ជាសាធារណៈកាលពីពេលថ្មីៗកន្លងទៅនេះថា នៅអាមេរិក ករណីស្លាប់មួយចំនួនដោយសារជំងឺគ្រុនផ្តាសាយ ពិតជាបានឆ្លងជំងឺ Covid-19 ។ ដូច្នេះក្នុងចំណោមអ្នកស្លាប់ដោយជំងឺគ្រុនផ្កាសាយចំនួនជាង 2 ម៉ឺនករណីទាំងនេះ តើមានប៉ុន្មានករណីបានឆ្លងជំងឺ Covid-19 ? តើនៅអាមេរិក បានយកជំងឺគ្រុនផ្កាសាយ ដើម្បីលាក់បាំងការឆ្លង Covid-19 ឬអត់?

ចម្ងល់ទីពីរ ៖ ហេតុអ្វីមូលដ្ឋានអាវុធជីវគីមី Fort Detrick ដែលស្ថិតនៅរដ្ឋ Maryland របស់អាមេរិកស្រាប់តែបិទទ្វារកាលពីខែកក្កដា ឆ្នាំ ២០១៩ ? ភ្លាមៗបន្ទាប់ពីវាត្រូវគេបិទកន្លែងនោះក៏ចាប់ផ្តើមមានជាបន្តបន្ទាប់នូវករណីជំងឺរលាកសួត ឬករណីស្រដៀងគ្នានឹងជំងឺរលាកសួត។

ចម្ងល់ទីបី ៖ ហេតុអ្វីបានជាកាលពីខែកុម្ភៈ រដ្ឋាភិបាលសហរដ្ឋអាមេរិកមិនបានយកចិត្តទុកដាក់ចំពោះការរីករាលដាលជំងឺ Covid-19 ក្នុងប្រទេស ក៏ប៉ុន្តែ មន្ត្រីនៃគណៈកម្មាធិការស៊ើបការណ៍ព្រឹទ្ធសភាជាច្រើនរូប បានលក់ភាគហ៊ុនរបស់ខ្លួនចេញដែលមានតម្លៃជាង រាប់លានដុល្លាអាមេរិកកាលគ្រានោះ? អាចនិយាយបានទេថា នៅពេលប្រឈមមុខនឹងជំងឺឆ្លង រឿងរ៉ាវដែលពួកគេបានគិតគូរជាអាទិភាពនោះ គឺ លុយ តែមិនមែនជីវិត ?



ឧទ្ទេសនាមជាពិសេស

ចាប់អារម្មណ៍​ដល់​យើងខ្ញុំ