ទំព័រនេះ​ទំព័រដើម > ព័ត៌មាន > អត្ថបទ

លោកវ៉ាងយីឆ្លើយតបនឹងពាក្យ“មេរោគរបស់ចិន”នៅក្នុងសុន្ទរកថារបស់លោកត្រាំជំនួស ពាក្យ"Covid-19” ៖ ប្រឆាំងជាដាច់ខាតចំពោះការមួលបង្កាច់កេរ្តិ៍ឈ្មោះរបស់ចិនក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លង

2020-03-23 15:57:06

កាលពីពេលថ្មីៗកន្លងទៅនេះ លោកត្រាំ ប្រធានាធិបតីអាមេរិកបានប្រើពាក្យ"មេរោគរបស់ចិន"ដោយចំហជាច្រើនដងតាមបណ្តាញទំនាក់ទនងសង្គមនិងកន្លែងសាធារណៈដែលជាពាក្យ ប្រកាន់ជាតិសាសន៍ និងរើសអើងជំនួសពាក្យ “Covid-19” ។ ប្រព័ន្ធផ្សព្វផ្សាយរបស់អាមេរិកបានថ្លែងថា ទន្ទឹមនឹងករណីជំងឺCovid-19 របស់អាមេរិកបានកើនឡើងជាបន្តបន្ទាប់ លោកត្រាំចង់ទម្លាក់កំហុសទៅលើប្រទេសចិន ។

មជ្ឈដ្ឋានអន្តរជាតិនានា បានថ្កោលទោស និងទាត់ចោលចំពោះទង្វើរបស់លោកត្រាំ ដែលបានមួលបង្កាច់កេរ្តិ៍ឈ្មោះរបស់ចិន ។

លោកភូទីន ប្រធានាធិបតីរុស្ស៊ិបានថ្លែងថា រដ្ឋាភិបាលចិនបានចាត់វិធានការក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺCovid-19 ប្រកបដោយប្រសិទ្ធភាព មិនត្រឹមតែទប់ស្កាត់ការរីករាលដាលនៃជំងឺឆ្លងក្នុងស្រុកប៉ុណ្ណោះទេ ថែមទាំងបានរួមចំណែកដ៏សំខាន់ក្នុងការការពារសុខភាពរបស់ប្រជាជននៅលើពិភពលោកផងដែរ ។ លើសពីនេះទៅទៀត ប្រទេសចិនបានផ្តល់ជំនួយដល់ប្រទេស ដែលបានផ្ទុះជំងឺCovid-19 ដោយបានធ្វើជាគំរូដ៏ល្អក្នុងសហគមន៍អន្តជាតិ ។ សកម្មភាពរបស់ចិនគឺជាការឆ្លើយតបដ៏ល្អចំពោះប្រទេសមួយចំនួនតូចដែលបង្ករឿងហេតុនិងមួលបង្កាច់កេរ្តិ៍ឈ្មោះរបស់ចិន ។

លោក Michael Ryan ប្រធានកម្មវិធី បន្ទាន់ផ្នែកសុខភាពនៃអង្គការសុខភាពពិភពលោកបានថ្លែងក្នុងសន្និសីទកាសែតជាប្រចាំស្តីពីជំងឺCovid-19 ថា មេរោគគ្មានព្រំដែនទេហើយ មនុស្សដែលរងផលប៉ះពាល់ពីមេរោគ មិនមានបែងចែកជាតិសាសន៍ ពណ៌សម្បុរ អ្នកមានឬអ្នកក្រឡើយ។ ដូច្នេះ ត្រូវចៀសវាងយកបញ្ហាអំពីមេរោគ មកភ្ជាប់ទំនាក់ទំនងជាមួយមនុស្ស៕


ឧទ្ទេសនាមជាពិសេស

ចាប់អារម្មណ៍​ដល់​យើងខ្ញុំ