ទំព័រនេះ​ទំព័រដើម > ព័ត៌មាន > អត្ថបទ

អ្នកនយោបាយរបស់អាមេរិកចាត់ទុកលុយ សំខាន់ ជាងអាយុជីវិតរបស់ប្រជាជនលក់ភាគហ៊ុន របស់ខ្លួន ដោយលាក់បាំងព័ត៌មានអំពីជំងឺCovid-19  

2020-03-23 15:55:56

គិតត្រឹមថ្ងៃទី ២២ ខែមីនា តាមម៉ោងក្នុងតំបន់ភាគខាងកើតរបស់សហរដ្ឋអាមេរិក ករណីជំងឺCovid-19 នៅអាមេរិកសរុបចំនួន ៣៣០៧៣ នាក់ ។ ព្រមពេលជាមួយគ្នានេះ លោកRichard Burr ប្រធាននៃគណៈកម្មាធិការស៊ើបការណ៍សម្ងាត់នៃព្រឹទ្ធសភាអាមេរិក និងជាសមាជិកនៃគណៈកម្មាធិការសុខាភិបាល បានលក់ភាគហ៊ុនរបស់ខ្លួន ជាមួយនឹងការលាក់បាំងអំពីព័ត៌មានស្តីពីការផ្ទុះជំងឺCovid-19 ធ្វើឱ្យមានកំហឹងពីសាធារណៈជន ។

លោកបានទទួលព័ត៌មានពាក់ព័ន្ធការផ្ទុះជំងឺCovid-19 អំឡុងពេលស្តាប់របាយការណ៍សង្ខេបនៃព្រឹទ្ធសភាស្តីពីជំងឺCovid-19 តាមពេលកំណត់ ។ លោកបានប្រើប្រាស់ព័ត៌មានជាក់លាក់នេះ ដើម្បីឆ្លៀតទាញយកប្រយោជន៍ តាមរយៈការលាក់បាំងឬពន្យារពេលរាយការណ៍អំពីការរាតត្បាតនៃជំងឺCovid-19 ។

កាសែត«New York Times»បានរកឃើញថា មុនពេលទីផ្សារភាគហ៊ុនអាមេរិកធ្លាក់ចុះយ៉ាងខ្លាំងរយៈពេលប៉ុន្មានសប្តាហ៍ លោក Richard Burr បានលក់ភាគហ៊ុនរបស់ខ្លួន រួចរាល់ហើយ ។

តើអាយុជីវិតឬលុយ ណាមួយសំខាន់ជាង ? អ្នកនយោបាយអាមេរិក ដែលបានរត់គេចនោះហើយ គឺជាចម្លើយជាក់ស្តែង៕


ឧទ្ទេសនាមជាពិសេស

ចាប់អារម្មណ៍​ដល់​យើងខ្ញុំ