ទំព័រនេះ​ទំព័រដើម > ព័ត៌មាន > អត្ថបទ

កាសែត«New York Times»របស់អាមេរិក ផ្សាយថា ពាក្យ មួលបង្កាច់ របស់លោកត្រាំទៅលើប្រទេសចិន គឺក្នុងបំណងចង់បង្វែរចំណាប់អារម្មណ៍របស់សាធារណជនប៉ុណ្ណោះ

2020-03-23 14:40:23

កាសែត«New York Times» របស់សហរដ្ឋអាមេរិក បានចេញផ្សាយបទវិភាគមួយនាថ្ងៃទី ២០ ខែមីនា កន្លងទៅនេះក្រោមចំណងជើងថា «កុំឱ្យលោកត្រាំរត់គេចចេញ»ដោយបាននិយាយថា មូលហេតុដែលលោកត្រាំ ប្តូរឈ្មោះ «មេរោគ កូវីដ-19» ជា «មេរោគចិន» គឺចង់បង្វែរចំណាប់អារម្មណ៍របស់សាធារណជន ដើម្បីបិទបាំងភាពបរាជ័យដ៍ធ្ងន់ធ្ងរក្នុងការទប់ទល់នឹងការរីករាលដាលនៃជំងឺកូវីដ-19 របស់ខ្លួនប៉ុណ្ណោះ។

អត្ថបទនេះបានបន្ថែមទៀតថា រដ្ឋាភិបាលរបស់លោក ត្រាំ បានរងនូវការរិះគន់យ៉ាងខ្លាំងជុំវិញការឆ្លើយតបដ៏យឺតយ៉ាវ ចំពោះជំងឺឆ្លងកូវីដ-19។ ក៏ប៉ុន្តែ លោក ត្រាំ មិនដែលទទួលស្គាល់ភាពបរាជ័យរបស់ខ្លួនឡើយ។ លោកមិនបានកែប្រែកំហុសរបស់ខ្លួននោះទេ ផ្ទុយទៅវិញ លោកបានជំរុញឱ្យមានអារម្មណ៍ភ័យខ្លាចទៀតផង។ ក្រោមការដឹកនាំរបស់លោកប្រធានាធិបតី សមាជិកសភាបក្សសាធារណរដ្ឋ សកម្មជន និងមន្ត្រីរដ្ឋាភិបាល បានតាមប្រើប្រាស់ពាក្យសម្តីអំពីមេរោគរបស់ប្រធានាធិបតី ព្រមទាំងបានចៀសវាងវាយតម្លៃឬពិភាក្សាពីវិធានការទប់ស្កាត់ជាមួយជំងឺឆ្លងរបស់គាត់៕


ឧទ្ទេសនាមជាពិសេស

ចាប់អារម្មណ៍​ដល់​យើងខ្ញុំ