ទំព័រនេះ​ទំព័រដើម > ព័ត៌មាន > អត្ថបទ

លោកលីខឺឈាង នាយករដ្ឋមន្ត្រីចិនថ្លែងថា ត្រូវបង្កើនការអនុវត្តនូវកំណែទម្រង់ និងការបើកទូលាយយ៉ាងស៊ីជម្រៅ ដើម្បីរក្សាស្ថិរភាពនៃពាណិជ្ជកម្មអន្តរជាតិនិងការវិនិយោគបរទេស

2020-03-14 15:08:34

បន្ទាប់ពីបានត្រួតពិនិត្យការងារស្តីពីយន្តការសម្របសម្រួលពាណិជ្ជកម្មអន្តរជាតិនិងការវិនិយោគបរទេសកាលពីថ្ងៃទី ១៣ ខែមីនា លោកលីខឺឈាង នាយករដ្ឋមន្ត្រីចិន បានបញ្ជាក់ថា ត្រូវបង្កើនការអនុវត្តនូវកំណែទម្រង់និងការបើកទូលាយយ៉ាងស៊ីជម្រៅ និងអនុវត្តជាក់ស្តែងនូវវិធានការមួយចំនួន ដើម្បីរក្សាស្ថិរភាពនៃពាណិជ្ជកម្មអន្តរជាតិ ក្នុងន័យបង្កើនកម្លាំងចលករនៃការអភិវឌ្ឍសេដ្ឋកិច្ច ។

លោកលី ខឺឈាំងបានថ្លែងថា ជំងឺCovid-19 បាននាំមកនូវបញ្ហាប្រឈមជាច្រើនដល់សេដ្ឋកិច្ចពិភពលោក ហើយក៏បានប៉ះពាល់យ៉ាងខ្លាំងដល់ទីផ្សារភាគហ៊ុនអន្តរជាតិផងដែរ ។ កាន់តែលំបាក ប្រទេសចិន កាន់តែត្រូវបង្កើនការអនុវត្តនូវកំណែទម្រង់និងការបើកទូលាយ ។ ត្រូវអនុវត្តជាក់ស្តែងនូវវិធានការស្តីពីកំណែទម្រង់និងការបើកទូលាយនៃតំបន់ពាណិជ្ជកម្មសេរី ពិសេសគឺបង្កើនការបើកទូលាយនៃមុខរបរសេវាកម្ម ។ ក្រុមហ៊ុនជាតិនិងអន្តរជាតិ អាចទទួលបានផលប្រយោជន៍ស្មើគ្នា ពីគោលនយោបាយនានាស្តីពីការផ្តល់ជំនួយដល់ការអភិវឌ្ឍនៃក្រុមហ៊ុន ។ ក្រៅពីនេះ នឹងផ្តល់ភាពងាយស្រួលថែមទៀត ដល់កិច្ចការឆ្លងដែន និងអភិវឌ្ឍពាណិជ្ជកម្មអេឡិចត្រូនិចឆ្លងដែនជាដើម ៕



ឧទ្ទេសនាមជាពិសេស

ចាប់អារម្មណ៍​ដល់​យើងខ្ញុំ