ទំព័រនេះ​ទំព័រដើម > ព័ត៌មាន > អត្ថបទ

ព័ត៌មានពិភពលោក

2020-03-14 15:07:03

1 ប្រទេសចិន នឹងបង្កើនកំណែទម្រង់និងការបើកទូលាយយ៉ាងស៊ីជម្រៅ ក្រុមហ៊ុនអន្តរជាតិមួយចំនួន ពង្រីកទំហំវិនិយោគ នៅក្នុងប្រទេសចិន ថែមទៀត ។

2 « របាយការស្តីពីការរំលោភសិទ្ធិមនុស្សរបស់អាមេរិកឆ្នាំ២០១៩»បញ្ជាក់ថា សិទ្ធិនិងផលប្រយោជន៍របស់ប្រជាពលរដ្ឋអាមេរិក មិនទទួលបានឡើយ ហើយសង្គ្រាមដែលបង្កឡើងដោយអាមេរិក បានសម្លាប់មនុស្សសរុប ៨ សែននាក់ ក្នុងតំបន់ជាច្រើន នៅលើពិភពលោក បណ្តាលឱ្យកើតមានវិបត្តិមនុស្សធម៌ដ៏ធ្ងន់ធ្ងរ ។

3 ក្រុមវេជ្ជសាស្ត្រចិន បានធ្វើដំណើរទៅដល់ក្រុងរ៉ូម ប្រទេសអ៊ីតាលី ដើម្បីចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺCovid-19 ។ ចំណែក ក្រសួងការបរទេសអ៊ីរ៉ង់ អរគុណប្រទេសចិនដែលបានផ្តល់ជំនួយ ខណៈប្រទេសចិននិងកូរ៉េខាងត្បូង បង្កើតយន្តការកិច្ចសហប្រតិបត្តិការ ដើម្បីទប់ទល់នឹងជំងឺCovid-19។

4 អង្គការសុខភាពពិភពលោកថ្លែងថា អឺរ៉ុបបានក្លាយជាចំណុចកណ្តាលថ្មីនៃការរាតត្បាតនៃជំងឺCovid-19 ព្រមទាំងបានអំពាវនាវឱ្យចាត់វិធានការទប់ទល់ ឱ្យបានគ្រប់ជ្រុងជ្រោយ ។

5 សន្ទស្សន៍ភាគហ៊ុនរបស់អាមេរិកធំៗទាំង ៣ បានកើនឡើងយ៉ាងខ្លាំង ៕


ឧទ្ទេសនាមជាពិសេស

ចាប់អារម្មណ៍​ដល់​យើងខ្ញុំ