ទំព័រនេះ​ទំព័រដើម > ព័ត៌មាន > អត្ថបទ

ឆ្នាំ២០២០នេះសហគ្រាសមជ្ឈិមចិននឹងផ្តល់ថវិកាចំនួនជាង 3300 លានយាន់ប្រាក់ចិនដើម្បីជួយកាត់បន្ថយភាពក្រីក្រ

2020-03-14 14:18:33

ឆ្នាំ ២០២០ នេះ បណ្តាសហគ្រាសមជ្ឈិមចិន នឹងធ្វើការវិនិយោគក៍ដូចជាផ្តល់ហិរញ្ញប្បទានឥតសំណងចំនួនជាង 3300 លានយាន់ប្រាក់ចិនសម្រាប់ជួយកាត់បន្ថយភាពក្រីក្រតំបន់ក្រីក្រខ្លាំងនៅក្នុងប្រទេសចិន។ រហូតមកដល់ពេលបច្ចុប្បន្ននេះ ស្រុកចំនួន 219 បានចេញផុតពីភាពក្រីក្រទាំងស្រុងក្នុងចំណោមស្រុកក្រីក្រសរុបចំនួន 246 ដែលសហគ្រាសមជ្ឈិមចិនបានជួយ។

សូមបញ្ជាក់ថា ទំហំមូលនិធិវិនិយោគឧស្សាហកម្មផលិតកម្មរបស់សហគ្រាសមជ្ឈិមចិនសម្រាប់តំបន់ក្រីក្រមានជាង 31000 លានយាន់ប្រាក់ចិន ដោយបានផ្តល់ឱកាសការងារដល់អ្នកក្រីក្រចំនួន 42 ម៉ឺននាក់ និងផ្តល់ប្រាក់ចំណូលជារៀងរាល់ឆ្នាំសរុប 3500 លានយាន់ប្រាក់ចិនដល់ប្រជាជនក្រីក្រ៕


ឧទ្ទេសនាមជាពិសេស

ចាប់អារម្មណ៍​ដល់​យើងខ្ញុំ