ទំព័រនេះ​ទំព័រដើម > ព័ត៌មាន > អត្ថបទ

សហគ្រាសទុនបរទេសនៅចិនចំនួនជាង ៧០% ចាប់ផ្តើមដំណើរការផលិតកម្មរបស់ខ្លួនឡើងវិញ ខណៈក្រុមហ៊ុនអន្តរជាតិធំៗមួយចំនួនកំពុងពង្រីកទំហំវិនិយោគនៅក្នុងប្រទេសចិន

2020-03-14 14:30:12

ស្ថិតក្រោមការគ្រប់គ្រងបានល្អ ជាបន្តបន្ទាប់ លើជំងឺកូវីដ 19 គ្រប់ទីកន្លែងក្នុងប្រទេសចិន កំពុងខិតខំប្រឹងប្រែង ដើម្បីជួយសហគ្រាស និងរោងចក្រនានា ឱ្យដំណើរការផលិតកម្ម និងជំរុញឱ្យចូលបម្រើការងារឡើងវិញ។ ក្រសួងពាណិជ្ជកម្មចិនបានប្រកាសនៅទីក្រុងប៉េកាំងកាលពីថ្ងៃទី ១៣ ខែមីនាថា គិតត្រឹមថ្ងៃទី ១២ ខែមីនា លើកលែងតែខេត្ត ហ៊ូប៉ី ៦០ % នៃសហគ្រាសផលិតកម្មទុនបរទេសធំៗក្នុងប្រទេសចិន បានដំណើរការផលិតកម្មរបស់ខ្លួនឡើងវិញក្នុងអត្រាជាង ៧០% ។ ខណៈក្រុមហ៊ុនអន្តរជាតិកំពូលមួយចំនួនដូចជាCostco Toyota Starbucks ជាដើម កំពុងខិតខំពង្រីកទំហំវិនិយោគ តាមរយៈការបើករោងចក្រ ឬបើកសាខាថ្មីនៅក្នុងប្រទេសចិន។

កាលពីខែមករា និងខែកុម្ភៈកន្លងទៅនេះ ឧស្សាហកម្មបច្ចេកវិទ្យាខ្ពស់របស់ប្រទេសចិនបានរក្សានូវកំណើន ខណៈប្រទេសតាមបណ្តោយ “ខ្សែក្រវាត់និងផ្លូវ” និងអាស៊ាន បានបន្តពង្រីកទំហំវិនិយោគរបស់ខ្លួននៅក្នុងប្រទេសចិន។

ក្រសួងពាណិជ្ជកម្មចិនបានបន្ថែមទៀតថា ទោះបីផលប៉ះពាល់នៃជំងឺកូវីដ 19 មិនអាចប៉ាន់ស្មានបានក៍ដោយ ក៏ប្រទេសចិនអាចជាតំបន់គេចពីហានិភ័យល្អបំផុតនៅលើពិភពលោក សម្រាប់មូលនិធិហិរញ្ញវត្ថុនិងប្រាក់ទុនអន្តរជាតិ។ ក្រុមហ៊ុនអន្តរជាតិភាគច្រើនមិនបានផ្លាស់ប្តូរទំនុកចិត្តនិងផែនការយុទ្ធសាស្ត្ររបស់ខ្លួននៅក្នុងប្រទេសចិន ហើយឧត្តមភាពកម្លាំងប្រកួតប្រជែងដ៍ទូលំទូលាយរបស់ចិនមិនបានផ្លាស់ប្តូរនោះទេ។ អ្វីដែលកាន់តែសំខាន់គឺ យុទ្ធសាស្ត្របើកទូលាយរបស់ចិនសមា្រប់អន្តរជាតិនឹងបន្តអនុវត្តដោយម៉ឺងម៉ាត់មិនងាករ៉េ៕


ឧទ្ទេសនាមជាពិសេស

ចាប់អារម្មណ៍​ដល់​យើងខ្ញុំ