ទំព័រនេះ​ទំព័រដើម > ព័ត៌មាន > អត្ថបទ

របាយការណ៍ស្តីពីការរំលោភសិទ្ធិមនុស្សរបស់អាមេរិកប្រចាំឆ្នាំ ២០១៩ បានចង្អុលបង្ហាញថា អ្វីដែលគេហៅថា បញ្ហាសិទ្ធិមនុស្សនៅភូមិភាគ Xinjiang (ស៊ីនជាំង)គឺជាការកុហកផ្នែកនយោបាយ

2020-03-14 11:52:03

ពេលកន្លងទៅថ្មីៗនេះ អាមេរិកបានចេញរបាយការណ៍ស្តីពីសិទ្ធិមនុស្សជាតិប្រចាំឆ្នាំ ២០១៩ ដោយបានវាយប្រហារម្តងទៀត ទៅលើស្ថានភាពសិទ្ធិមនុស្សនិងនយោបាយគ្រប់គ្រងភូមិភាគស៊ីនជាំង (Xinjiang) របស់ប្រទេសចិន ហើយបានមួលបង្កាច់ថា ប្រទេសចិនបានឃុំឃាំងជនជាតិអ៊ុយហ្គ័រ ក្នុងជំរំឃុំឃាំងជាដើម ។ ពាក្យខុសឆ្គងទាំងនេះ ការពិតគឺជាការ កុហកផ្នែកនយោបាយ ដែលត្រូវបានធ្វើឡើង ក្នុងគោលបំណង ដើម្បីរារាំងការអភិវឌ្ឍរបស់ប្រទេសចិន ។

កាលពីខែធ្នូឆ្នាំ ២០១៩ វេបសាយព័ត៌មានរបស់អាមេរិកមួយបានសម្ភាសតែជនជាតិអ៊ុយហ្គ័រ ៨ នាក់ប៉ុណ្ណោះ ហើយបានធ្វើការសន្និដ្ឋានដោយផ្តេសផ្តាសថា មានជនជាតិអ៊ុយហ្គ័រពី ១ លាន ដល់ ២ លាននាក់ ត្រូវរដ្ឋាភិបាលចិនឃុំខ្លួន។ ប៉ុន្តែ ប្រព័ន្ធសារព័ត៌មាននិងអ្នកនយោបាយលោកខាងលិច មួយចំនួន បានធ្វើជាមិនឮមិនឃើញ ដោយបានប្រើប្រាស់ទិន្នន័យមិនពិត ដើម្បីវាយប្រហារប្រទេសចិន។

សម្រាប់ប្រជាជនជាច្រើន នៅស៊ីជាំង មជ្ឈមណ្ឌលអប់រំនិងបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈគឺជាវេទិកាសំខាន់មួយ សម្រាប់ពួកគេរើបម្រះខ្លួនចេញពីគំនិតជ្រុលនិយម និងផ្លាស់ប្តូរវាសនារបស់ខ្លួន ។ ក្នុងរយៈពេល៣ ឆ្នាំកន្លងទៅ ភូមិភាគស៊ីនជាំង គ្មានហេតុការណ៍ភេរវកម្ម ដោយអំពើហិង្សា កើតឡើងឡើយ ដែលភាគច្រើនបណ្តាលមកពីវិធានការប្រឆាំងភេរវកម្មនិងប្រឆាំងភាពជ្រុលនិយម និង រួមទាំងការបង្កើតមជ្ឈមណ្ឌលអប់រំនិងបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈជាដើម ។

កាលពីខែកក្កដាឆ្នាំ ២០១៩ មានប្រទេសចំនួន ៥១ ក្នុងនោះរួមទាំងប្រទេសចំនួន២៨ ដែលជាប្រទេសសមាជិកអង្គការសហប្រតិបត្តិការអ៊ីស្លាម បានរួមគ្នាផ្ញើលិខិតមួយ ជូនទៅប្រធានក្រុមប្រឹក្សាសិទ្ធិមនុស្ស និងឧត្តមស្នងការទទួលបន្ទុកកិច្ចការសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ ដើម្បីសម្តែងការកោតសរសើរគោលនយោបាយស្តីពីការប្រឆាំងអំពើភេរវកម្មនៅXinjiang និងការយកចិត្តទុកដាក់ និងថែទាំ ព្រមទាំងគោរពរាប់អាន ជនជាតិម៉ូស្លីមពីសំណាក់រដ្ឋាភិបាលចិន។

ឧទ្ទេសនាមជាពិសេស

ចាប់អារម្មណ៍​ដល់​យើងខ្ញុំ