ទំព័រនេះ​ទំព័រដើម > ព័ត៌មាន > អត្ថបទ

ឥស្សរជនប្រព័ន្ធសារព័ត៌មានឥណ្ឌាថ្លែងថា ការចែករំលែកនូវព័ត៌មានអំពីជំងឺឆ្លង បានទាន់ពេលវេលារបស់ចិន គឺបង្ហាញនូវការទទួលខុសត្រូវចំពោះមនុស្សជាតិទាំងមូល

2020-03-12 16:23:06

ពេលថ្មីៗកន្លងទៅនេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 របស់ឥណ្ឌាបានកើនឡើងឥតឈប់ឈរ ធ្វើឱ្យមនុស្សទាំងអស់គ្នាកាន់តែយកចិត្តទុកដាក់ចំពោះការបង្ការនិងគ្រប់គ្រងជំងឺឆ្លង ។ ឥស្សរជនប្រព័ន្ធសារព័ត៌មានឥណ្ឌាបានថ្លែងនៅពេលទទួលសម្ភាសន៍ថា វិធានការទប់ទល់នឹងជំងឺឆ្លងរបស់រដ្ឋាភិបាលនិងប្រជាជនចិនគឺវិជ្ជមាននិងមានប្រសិទ្ធភាព។ ការចែករំលែកព័ត៌មានអំពីជំងឺឆ្លង បានទាន់ពេលវេលា ជាមួយពិភពលោក គឺជាការបង្ហាញនូវការទទួលខុសត្រូវចំពោះមនុស្សជាតិទាំងមូល ។

លោក Mohan K kalsi អគ្គនាយកនៃក្រុមហ៊ុនបោះពុម្ពផ្សាយ Royal Collins របស់ឥណ្ឌាបានថ្លែងថា ឧត្តមភាពនៃប្រព័ន្ធចិន ត្រូវបានគេមើលឃើញម្តងទៀត តាមរយៈការបង្ការនិងគ្រប់គ្រងជំងឺឆ្លងលើកនេះ ។ លោកជឿជាក់ថា សមត្ថភាពរបស់ចិន ក្នុងការប្រមូលផ្តុំកម្លាំង ដើម្បីធ្វើកិច្ចការសំខាន់ៗ មុខជានឹងជួយប្រទេសចិនពុះពារគ្រប់ឧបសគ្គទាំងអស់មិនខាន៕


ឧទ្ទេសនាមជាពិសេស

ចាប់អារម្មណ៍​ដល់​យើងខ្ញុំ