ទំព័រនេះ​ទំព័រដើម > ព័ត៌មាន > អត្ថបទ

វេទិកាសេដ្ឋកិច្ចពិភពលោក ប្រកាសចាប់ផ្តើម«វេទិកាសកម្មភាពដំបូងបង្អស់របស់ពិភពលោក »ដើម្បីទប់ទល់នឹងវីរុស COVID-19

2020-03-12 16:20:20

វេទិកាសេដ្ឋកិច្ចពិភពលោកបានប្រកាសកាលពីថ្ងៃទី១១ខែមីនាថា បានចាប់ផ្តើម វេទិកាសកម្មភាព ដំបូងបង្អស់របស់ពិភពលោក ដើម្បីទប់ទល់នឹងវីរុស COVID-19 ក្រោមការគាំទ្ររបស់អង្គការសុខភាពពិភពលោក ។

វេទិកានេះគឺមានគោលបំណងជំរុញវិស័យឯកជន ដើម្បីផ្តល់ការគាំទ្រចំពោះវិធានការសុខាភិបាលសាធារណៈនៅទូទាំងពិភពលោក ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺ COVID-19 ដូចជាផ្តល់សម្ភារៈសុខាភិបាលមូលដ្ឋាន ដែលមានតម្លៃសមរម្យនិងមានគុណភាពខ្ពស់ សម្រាប់ទប់ទល់នឹងជំងឺ COVID-19 និងគាំទ្រសហគ្រាសឱ្យចូលរួមវិភាគទានជាសម្ភារៈសម្រាប់ព្យាបាលនិងការពារជាដើម ដើម្បីជួយបញ្ចប់ភាពអាសន្ននៅទូទាំងពិភពលោកនាពេលបច្ចុប្បន្ន៕


ឧទ្ទេសនាមជាពិសេស

ចាប់អារម្មណ៍​ដល់​យើងខ្ញុំ