ទំព័រនេះ​ទំព័រដើម > ព័ត៌មាន > អត្ថបទ

រដ្ឋចំនួន២៤ និងក្រុងវ៉ាស៊ីនតោន របស់សហរដ្ឋអាមេរិក ប្រកាសចូលក្នុងភាពអាសន្ន ទីផ្សារភាគហ៊ុនរបស់សហរដ្ឋអាមេរិក បានធ្លាក់ចុះយ៉ាងខ្លាំងម្តងទៀត

2020-03-12 16:18:46

តាមការផ្សាយនៃ CNNអាមេរិក ឱ្យដឹងថា គិតត្រឹមរសៀលថ្ងៃទី១១ខែមីនា អ្នកជំងឺ COVID-19 នៅទូទាំងសហរដ្ឋអាមេរិក បានលើសពី១២០០នាក់ ក្នុងនោះ អ្នកស្លាប់សរុបលើសពី៣៧នាក់ ។ បច្ចុប្បន្ននេះ រដ្ឋចំនួន២៤ និងក្រុងវ៉ាស៊ីនតោន របស់សហរដ្ឋអាមេរិក បានប្រកាសចូលក្នុងភាពអាសន្ន ។

ដោយសាររងផលប៉ះពាល់ពីកត្តាមួយចំនួន ទីផ្សារភាគហ៊ុនសហរដ្ឋអាមេរិក បានធ្លាក់ចុះយ៉ាងខ្លាំងម្តងទៀតកាលពីថ្ងៃទី១១ខែមីនា ។ ថ្ងៃដដែល សន្ទស្សន៍ឧស្សាហកម្មមធ្យម Dow Jones បានធ្លាក់ចុះ៥,៨៦ភាគរយ ដែលត្រូវបានគេចាត់ទុកថា ចូលក្នុងទីផ្សារភាគហ៊ុនធ្លាក់ចុះហើយ ។ រហូតមកដល់បច្ចុប្បន្ននេះ ភាគីនានា នៅតែមិនទាន់បានឃើញផែនការជាក់ស្តែងស្តីពីគោលនយោបាយសេដ្ឋកិច្ច នៃរដ្ឋាភិបាលសហព័ន្ធ សម្រាប់ទប់ទល់នឹងជំងឺ COVID-19 នៅឡើយទេ ធ្វើឱ្យវិនិយោគិន អស់សង្ឃឹមថែមមួយកម្រិតទៀត ៕ឧទ្ទេសនាមជាពិសេស

ចាប់អារម្មណ៍​ដល់​យើងខ្ញុំ