ទំព័រនេះ​ទំព័រដើម > ព័ត៌មាន > អត្ថបទ

ចិនដាច់ខាតមិនឱ្យជំងឺកូវីដ-19 ប៉ះពាល់ដល់យុទ្ធនាការពុះពារឧបសគ្គដើម្បីសម្រេចគោលដៅលុបបំបាត់ភាពក្រីក្រនាឆ្នាំនេះទេ

2020-03-12 16:10:38

លោកប្រធានការិយាល័យក្រុមការងារដឹកនាំសម្រាប់ការកាត់បន្ថយភាពក្រីក្រនិងអភិវឌ្ឍន៍នៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិនបានប្រកាសនៅទីក្រុងប៉េកាំងនាថ្ងៃទី ‌១២ ខែមីនានេះថា នឹងខិតខំកាត់បន្ថយផលប៉ះពាល់លើការងារលុបបំបាត់ភាពក្រីក្រនៃរដ្ឋាភិបាលដែលបណ្តាលមកពីជំងឺកូវីដ-19 ដល់កម្រិតអប្បរមា។ ប្រទេសចិននឹងសម្រេចភារកិច្ចគោលដៅស្តីពីយុទ្ធនាការពុះពារឧបសគ្គក្នុងការលុបបំបាត់ភាពក្រីក្រឱ្យបានតាមពេលកំណត់។

តាមសេចក្តីរាយការណ៍បានឱ្យដឹងថា បន្ទាប់ពីកិច្ចខិតខំប្រឹងប្រែងអស់រយៈពេលជាង ៧ ឆ្នាំកន្លងមក គិតតាមស្តង់ដារនាពេលបច្ចុប្បន្ន ចំនួនអ្នកក្រីក្រនៅទីជនបទរបស់ប្រទេសចិន កាលពីចុងឆ្នាំ 2012 មានចំនួន 9899 ម៉ឺននាក់ បានធ្លាក់ចុះដល់មកនៅត្រឹម 551 ម៉ឺននាក់នាចុងឆ្នាំ 2019។ ពោលគឺ ប្រទេសចិនជិតនឹងសម្រេចបានទាំងស្រុងនូវគោលដៅស្តីពីការលុបបំបាត់ភាពក្រីក្ររបស់ខ្លួនក្នុងឆ្នាំនេះ។

សូមបញ្ជាក់ថា ស្តង់ដារចេញពីខ្សែបន្ទាត់នៃភាពក្រីក្ររបស់ប្រទេសចិនគឺ ៖ កម្រិតប្រាក់ចំណូលជាមធ្យមសម្រាប់កសិករចិនម្នាក់នាឆ្នាំនេះនឹងឈានដល់ 4000 យាន់ប្រាក់ចិន, មិនបាច់បារម្ភពីការការហូបចុកនិងការស្លៀកពាក់, ធានាឱ្យគ្រប់កុមារនិងយុវជនទទួលបាននូវសេវាអប់រំជាមូលដ្ឋានរយៈពេល ៩ ឆ្នាំ ធានាឱ្យប្រជាជនទទួលបាននូវសេវាសុខាភិបាលជាមូលដ្ឋាន និងធានានូវសុវត្ថិភាពនៃគេហដ្ឋាន៕


ឧទ្ទេសនាមជាពិសេស

ចាប់អារម្មណ៍​ដល់​យើងខ្ញុំ