ទំព័រនេះ​ទំព័រដើម > ព័ត៌មាន > អត្ថបទ

អ៊ីរ៉ង់ចាប់ផ្តើមសាងសង់មន្ទីរពេទ្យបណ្តោះអាសន្ន ខណៈមានអ្នកឆ្លងជំងឺCOVID-19 សរុបចំនួន៩ពាន់ករណី

2020-03-12 15:57:58

តាមដំណឹងនៃក្រសួងសុខភិបាលអ៊ីរ៉ង់បានឱ្យដឹងថា គិតត្រឹមថ្ងៃត្រង់ថ្ងៃទី១១ខែមីនា អ៊ីរ៉ង់មានអ្នកឆ្លងជំងឺCOVID-19 សរុបចំនួន៩ពាន់ករណី ក្នុងនោះស្លាប់៣៥៤ករណី ។ដើម្បីលើកកម្ពស់សមត្ថភាព ទទួលនិងព្យាបាលអ្នកជំងឺ រដ្ឋាភិបាលអ៊ីរ៉ង់ បានអនុវត្តវិធានការដូចជា សាងសង់មន្ទីរពេទ្យបណ្តោះអាសន្ន ដោយផ្អែកលើ

បទពិសោធន៍របស់ប្រទេសចិន ។

នៅក្រុង Tehran បានកំណត់កន្លែងចំនួន៨កន្លែង សម្រាប់ដាក់ឱ្យនៅដាច់ដោយឡែកពីគេ និងព្យាបាលជាបណ្តោះអាសន្ន ដែលមានគ្រែ៦រយ ចាប់ពីថ្ងៃទី៨ខែមីនាតទៅ នាពេលបច្ចុប្បន្ននេះបានបញ្ចប់៣កន្លែងហើយ៕


ឧទ្ទេសនាមជាពិសេស

ចាប់អារម្មណ៍​ដល់​យើងខ្ញុំ