ទំព័រនេះ​ទំព័រដើម > ព័ត៌មាន > អត្ថបទ

និពន្ធនាយកនៃ«កាសែតឧស្សាកម្មកាហ្សាក់ស្ថាន»ថ្លែងថា វិធានការរបស់ចិនក្នុងការបង្ការជំងឺឆ្លងគឺមិនស្ទាក់ស្ទើរនិងប្រកបដោយប្រសិទ្ធភាព ពិភពលោកគួរតែរៀនសូត្រពីវិធានការរបស់ចិនក្នុងការបង្ការជំងឺឆ្លង

2020-03-12 15:54:36

    លោក Korzhumbayev និពន្ធនាយកនៃ«កាសែតឧស្សាកម្មកាហ្សាក់ស្ថាន»ដែលជាប្រព័ន្ធផ្សព្ធផ្សាយដ៏សំខាន់មួយនៃប្រទេសកាហ្សាក់ស្ថានបានផ្តល់បទសម្ភាសន៍ជាមួយអ្នកយកព័ត៌មាននៃស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនកាលពីថ្ងៃទី ១១ ខែមីនា។ លោកបានវាយតម្លៃខ្ពស់ចំពោះវិធានការរបស់ចិនថាប្រកបដោយប្រសិទ្ធិភាពក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺCOVID-19 ព្រមទាំងបានបញ្ជាក់ថា ពិភពលោកគួរតែរៀនសូត្រពីវិធានការរបស់ចិនក្នុងការបង្ការជំងឺឆ្លង ។

   លោកបានថ្លែងថា ការទប់ស្កាត់ការរីករាលដាលនៃជំងឺCOVID-19 ជាការងារមួយដ៏ស្មុគស្មាញក្រៃលែង។ ក្នុងរយៈពេលជាង ១ ខែកន្លងទៅនេះ សភាពការណ៍នៃការទប់ស្កាត់ជំងឺឆ្លងបានវិវឌ្ឍន៍ទៅកាន់ទិសដ៏ល្អប្រសើរក្រោមការដឹកនាំរបស់លោកស៊ី ជីនភីង ប្រធានរដ្ឋចិន ។ វិធានការប្រកបដោយប្រសិទ្ធភាពរបស់ចិន ទទួលបានជោគជ័យក្នុងការទប់ស្កាត់ជំងឺឆ្លង ។ ជំងឺCOVID-19នេះបានប៉ះពាល់ដល់សេដ្ឋកិច្ចពិភពលោក ប៉ុន្តែលោកមានទំនុកចិត្តចំពោះសេដ្ឋកិច្ចចិន ។ លោកជឿជាក់ថា សេដ្ឋកិច្ចចិនមុខជានឹងដំណើរការឡើងវិញឆាប់ៗនេះ ដើម្បីបំពេញបន្ថែមកម្លាំងចលករយ៉ាងខ្លាំងដល់សេដ្ឋកិច្ចពិភពលោក ។


ឧទ្ទេសនាមជាពិសេស

ចាប់អារម្មណ៍​ដល់​យើងខ្ញុំ