ទំព័រនេះ​ទំព័រដើម > ព័ត៌មាន > អត្ថបទ

ក្រុមប្រឹក្សាកិច្ចការរដ្ឋចិនកំណត់វិធានការថ្មីមួយចំនួនស្តីពីការរក្សាស្ថិរភាពនៃពាណិជ្ជកម្មអន្តរជាតិនិងការវិនិយោគបរទេស ដើម្បីទប់ទល់នឹងផលប៉ះពល់ពីជំងឺCOVID-19

2020-03-12 15:52:57

    លោកលីខឺឈាង នាយករដ្ឋមន្ត្រីចិនបានធ្វើជាអធិបតីនៃសន្និសីទនៃគណៈកម្មាធិការអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិនកាលពីថ្ងៃទី ១០ ខែមីនា ។ សន្និសីទនេះបានកំណត់វិធានការថ្មីមួយចំនួនស្តីពីការរក្សាស្ថិរភាពនៃពាណិជ្ជកម្មអន្តរជាតិនិងការវិនិយោគបរទេស ដើម្បីទល់ទល់នឹងផលប៉ះពាល់ពីជំងឺCOVID-19 ផ្តល់ភាពងាយស្រួលដល់ខ្សែសង្វាក់ឧស្សាហកម្មនិងលំហូរសាច់ប្រាក់ ស្ថាប័ននានាគួរតែរួមសហការគ្នាដើម្បីជំរុញ ដំណើរការផលិតកម្មឡើងវិញ ព្រមទាំងផ្តល់ការគាំទ្រដល់ការបង្ការជំងឺឆ្លងនិងផ្តល់ជំនួយដល់ការអភិវឌ្ឍនៃសហគ្រាស ។

   សន្និសីទនេះបានបញ្ជាក់ថា ដើម្បីជំរុញការបង្ការនិងគ្រប់គ្រងជំងឺឆ្លងនិងការអភិវឌ្ឍនៃសេដ្ឋកិច្ចនិងសង្គម ប្រទេសចិនចាំបាច់ត្រូវតែបើកទូលាយ និងធានាថា សហគ្រាសជាតិនិងអន្តរជាតិសុទ្ធតែទទួលបានផលប្រយោជន៍ដូចគ្នាពីគោលនយោបាយស្តីពីការកាត់បន្ថយពន្ធដារនិងការចំណាយដែលប្រទេសចិនបានដាក់ចេញនាពេលថ្មីៗកន្លងទៅនេះ ។



ឧទ្ទេសនាមជាពិសេស

ចាប់អារម្មណ៍​ដល់​យើងខ្ញុំ