ទំព័រនេះ​ទំព័រដើម > ព័ត៌មាន > អត្ថបទ

លោកប្រធាននៃគណៈកម្មាធិការអូឡាំពិកតូក្យូ2020បានបញ្ជាក់ថា ការពន្យារពេលបើកធ្វើព្រឹត្តិការណ៍កីឡាអូឡាំពិកមិនអាចធ្វើទៅបាននោះទេ

2020-03-12 15:16:25

នៅថ្ងៃទី ១២ ខែមីនានេះ ពិធីបំភ្លឺភ្លើងគប់កីឡាអូឡាំពិកក្រុងតូក្យូឆ្នាំ ២០២០ បានប្រារព្ធធ្វើឡើងតាមផែនការនៅទីក្រុងអូឡាំពិកបុរាណនៃប្រទេសក្រិក។

ក៏ប៉ុន្តែ កាលពីថ្ងៃទី ‌១១ ខែមីនា លោក Haruyuki Takahasi សមាជិកនៃគណៈកម្មាធិការអូឡាំពិកតូក្យូបានប្រាប់ទីភ្នាក់ងារព័ត៌មាន Kyodo News ជប៉ុនថា ដោយបារម្ភពីការរាតត្បាតកាន់តែធ្ងន់ធ្ងរនៃជំងឺកូវីដ-19 នាពេលបច្ចុប្បន្ន លោកគិតពិចារណាស្នើដល់គណៈកម្មាធិការដើម្បីពន្យារពេលពិធីសម្ពោធបើកព្រឹត្តិការណ៍ប្រកួតកីឡាលើកនេះ។

លោក Mori Yoshiro ប្រធាននៃគណៈកម្មាធិការអូឡាំពិកតូក្យូបានបើកសន្និសីទកាសែតបន្ទាន់មួយនៅទីក្រុងតូក្យូនាល្ងាចនៅថ្ងៃដដែល ដើម្បីបំភ្លឺសម្តីរបស់លោក Haruyoki ដូចពោលខាងលើនេះ ។ ខណៈខាងគណៈកម្មាធិការអូឡាំពិកតូក្យូក៏បានចេញសេចក្តីថ្លែងការណ៍មួយជាបន្ទាន់ ដើម្បីបញ្ជាក់ជាថ្មីម្តងទៀតថា ការប្រកួតកីឡាអូឡាំពិកតូក្យូរដូវក្តៅឆ្នាំ2020 នឹងបើកធ្វើឡើងនៅថ្ងៃទី ២៤ ខែកក្កដាតាមពេលកំណត់៕


ឧទ្ទេសនាមជាពិសេស

ចាប់អារម្មណ៍​ដល់​យើងខ្ញុំ