ទំព័រនេះ​ទំព័រដើម > ព័ត៌មាន > អត្ថបទ

លោកប្រធានរដ្ឋចិនស៊ី ជីនភីង បានចេញបទបញ្ជាយ៉ាងម៉ឺងម៉ាត់ ដើម្បីយកឈ្នះលើសមរភូមិមុខនៃការប្រយុទ្ធប្រឆាំងនឹងជំងឺCOVID-19

2020-03-11 18:58:24

កាលពីថ្ងៃទី ១០ ខែមីនា លោកស៊ី ជីនភីង ប្រធានរដ្ឋចិនបានអញ្ជើញចុះទៅក្រុង វូហាន ខេត្តហ៊ូប៉ី ដែលជាសមរភូមិមុខនៃការប្រយុទ្ធប្រឆាំងនឹងជំងឺCOVID-19 ដោយបានដាក់ចេញនូវបទបញ្ជាយ៉ាងម៉ឺងម៉ាត់ ដើម្បីយកឈ្នះលើជំងឺឆ្លងនេះ។ មជ្ឈដ្ឋានមតិបានស្គាល់ជាទូទៅថា ដំណើរទស្សនកិច្ចរបស់លោកស៊ី ជីនភីង លើកនេះមានអត្ថន័យក្រៃលែង ។

មុននេះ អ្នកជំនាញនៃអង្គការសុខភាពពិភពលោកបានថ្លែងថា ការងារបង្ការនិងគ្រប់គ្រងជំងឺCOVID-19នៃប្រទេសចិនជិតដល់ទីបញ្ចប់ហើយ ។

នៅក្នុងរយៈពេលមិនដល់ ២ ខែផង ប្រទេសចិន ដែលជាប្រទេសមួយមានប្រជាជនច្រើនជាងគេបំផុតលើពិភពលោក បានទទួលជោគជ័យក្នុងការទប់ស្កាត់ការរាតត្បាតនៃជំងឺឆ្លង ។ ប្រជាជននៅលើពិភពលោកបានទទួលស្គាល់ជាទូទៅថា នេះជាលទ្ធផលនៃការរួមគ្នាប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងរវាងមេដឹកនាំនិងប្រជាជនចិន ។ លោក Ostrovsky នាយករងនៃវិទ្យាស្ថានស្រាវជ្រាវចុងបូព៌ានៃបណ្ឌិត្យសភាវិទ្យាសាស្ត្ររុស្ស៊ីបានថ្លែងថា នេះបានឆ្លុះបញ្ចាំងពីគោលការណ៍របស់គណបក្សកុម្មុយនិស្តចិន ស្តីពីការតម្កល់អាយុជីវិតនិងសុខភាពរបស់ប្រជាជនក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងជាភារកិច្ចចម្បង ក៍ដូចជាការលើកទឹកចិត្តដល់ប្រជាជនឱ្យបន្តខិតខំប្រឹងប្រែង ដើម្បីយកឈ្នះលើជំងឺឆ្លងនៅទីបំផុត ។

លោក ស៊ី ជីនភីង បានបកស្រាយទស្សនៈគំនិតអភិបាលកិច្ចរបស់ខ្លួនស្តីពី«ការតម្កល់អាយុជីវិតនិងសុខភាពរបស់ប្រជាជនជាភារកិច្ចចម្បង» តាមរយៈសកម្មភាពជាក់ស្តែង ដូចជា ធ្វើជាមេបញ្ជាការ ដើម្បីបញ្ជាផ្ទាល់លើសមរភូមិនៃការប្រយុទ្ធនឹងជំងឺ COVID-19 ព្រមទាំងចុះទៅសមរភូមិជួរមុខផ្ទាល់ចំនួន ៣ លើក ដើម្បីសិក្សាស្វែងយល់និងត្រួតពិនិត្យពីសភាពការណ៍បង្ការនិងគ្រប់គ្រងជំងឺជាដើម។

ក្នុងគ្រាដ៍សំខាន់នៃការប្រយុទ្ធប្រឆាំងនឹងជំងឺ COVID-19 នាពេលបច្ចុប្បន្ននេះ មេដឹកនាំកំពូលរបស់ប្រទេសចិនបានអញ្ជើញចុះទៅទីក្រុងវូហាន ខេត្តហ៊ូប៉ី ដើម្បីសួរសុខទុក្ខប្រជាជននិងពិនិត្យការងារ ។ លោកប្រធានទីភ្នាក់ងារកាសែត «Alwatan» របស់ប្រទេសអូម៉ងបានវាយតម្លៃចំពោះការនេះថា ការអញ្ជើញចុះទៅត្រួតពិនិត្យដោយផ្ទាល់របស់លោកប្រធានរដ្ឋចិន ស៊ី ជីនភីងនៅទីក្រុងវូហាន ខេត្តហ៊ូប៉ី ដែលជាកន្លែងផ្ទុះជំងឺឆ្លងដ៏ធ្ងន់ធ្ងរបំផុតរបស់ចិន បានឆ្លុះបញ្ចាំងឱ្យឃើញនូវមនោសញ្ចេតនា « តម្កល់ប្រជាជនជាសំខាន់»របស់មេដឹកនាំប្រទេសធំ។

ឧទ្ទេសនាមជាពិសេស

ចាប់អារម្មណ៍​ដល់​យើងខ្ញុំ