ទំព័រនេះ​ទំព័រដើម > ព័ត៌មាន > អត្ថបទ

អត្រាដំណើរការសង្វាក់ផលិតកម្មផលិតម៉ាស់ឡើងវិញ នៅក្នុងប្រទេសចិន បានកើនដល់ 94 % បានឆ្លើយតបយ៉ាងពេញលេញនូវតម្រូវការម៉ាស់ដើម្បីបង្ការ តាមស្តង់ដាវេជ្ជសាស្ត្រនៃក្រុមពេទ្យនិងក្រុមវេជ្ជសាស្ត្រ

2020-02-14 17:00:12

   អ្នកសារព័ត៌មានបានដំណឹងពីសន្និសីទកាសែត នៃយន្តការបង្ការនិងគ្រប់គ្រងការរីករាលដាលជំងឺឆ្លងនៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិនកាលពីថ្ងៃទី ១៣ ខែកុម្ភៈបានឱ្យដឹងថា ទន្ទឹមនឹងការបំពេញការងារឡើងវិញនៅតំបន់នានា គិតរហូតដល់ថ្ងៃទី ១១ ខែកុម្ភៈ អត្រាដំណើរការសង្វាក់ផលិតកម្មផលិតម៉ាស់ឡើងវិញ នៅក្នុងប្រទេសចិន បានកើនដល់ 94 % បានឆ្លើយតបយ៉ាងពេញលេញនូវតម្រូវការម៉ាស់ដើម្បីបង្ការតាមស្តង់ដាវេជ្ជសាស្ត្រនៃក្រុមពេទ្យនិងក្រុមវេជ្ជសាស្ត្រ ។

   លោកស្រី Cao Xuejun មន្ត្រីនៃក្រសួងឧស្សាហកម្មនិងព័ត៌មានវិទ្យាចិនបានថ្លែងថា បើសម្លឹងមើលពីសភាពការណ៍ពេលបច្ចុប្បន្ននេះ សម្ភារៈសុខាភិបាលដែលខ្វះខាតជាងគេបំផុតនោះ គឺសម្លៀកបំពាក់ការពារមេរោគ ។ លោកស្រីបានថ្លែងថា នៅជំហានបន្ទាប់ ប្រទេសចិននឹងខំប្រឹងប្រែងដើម្បីរៀបចំសង្វាក់ផលិតកម្មទាំងអស់ឡើងវិញ ។

   ពេលបច្ចុប្បន្ននេះ ខេត្តចំនួន ១៦ នៃប្រទេសចិន បានបង្កើតទំនាក់ទំនងផ្តល់ជំនួយជាមួយទីក្រុងនានា ក្រៅពីក្រុងWuhan នៃខេត្តHubei ដោយបានចាត់បញ្ជូនក្រុមសុខា ភិបាលសរុបចំនួន ២៥ ក្នុងនោះ មានគ្រូពេទ្យនិងគិលានុបដ្ឋាយិកាចំនួនជាង ៣៥០០ នាក់បានទៅដល់ខេត្តHubei ៕


ឧទ្ទេសនាមជាពិសេស

ចាប់អារម្មណ៍​ដល់​យើងខ្ញុំ