ទំព័រនេះ​ទំព័រដើម > ព័ត៌មាន > អត្ថបទ

លោកភូទីន ប្រធានាធិបតីរុស្ស៊ីថ្លែងថា សេចក្តីព្រាងវិសោធនកម្មរដ្ឋធម្មនុញ្ញរុស្ស៊ី គួរតែធ្វើឡើងតាមរយៈការបោះឆ្នោតសកល ទើបអាចចូលជាធរមាន

2020-02-14 15:54:55

    កាលពីថ្ងៃទី១៣ខែកុម្ភៈ លោកភូទីន ប្រធានាធិបតីរុស្ស៊ីបានថ្លែងថា សេចក្តីព្រាងវិសោធនកម្មរដ្ឋធម្មនុញ្ញរុស្ស៊ី គួរតែធ្វើឡើង តាមការបោះឆ្នោតសកល ទើបអាចចូលជាធរមាន ។

    ថ្ងៃដដែល លោកភូទីនបានថ្លែង នៅពេលជួបសន្ទនាជាមួយសមាជិកក្រុមការងារ ធ្វើ សេចក្តីព្រាងវិសោធនកម្មរដ្ឋធម្មនុញ្ញរុស្ស៊ីថា រដ្ឋធម្មនុញ្ញជាច្បាប់មូលដ្ឋានជាតិ ខ្លឹមសារនិងរបៀបរៀបរយនៅពេលធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ គ្រាន់តែជាបញ្ហាបច្ចេកទេសប៉ុណ្ណោះ សំខាន់បំផុតគឺ ប្រជាជនរុស្ស៊ី ត្រូវធ្វើការបោះឆ្នោតសកលថាយល់ព្រមធ្វើ សេចក្តីព្រាងវិសោធនកម្មរដ្ឋធម្មនុញ្ញឬអត់ ? ហើយធ្វើ សេចក្តីព្រាងវិសោធនកម្មរដ្ឋធម្មនុញ្ញ នឹងត្រូវចូលជាធរមាន នៅពេលណាទទួលបានការឯកភាពពីសំណាក់ប្រជាជនរុស្ស៊ី បើពុំនោះសោធ មិនអាចចូលជាធរមានបានឡើយ៕


ឧទ្ទេសនាមជាពិសេស

ចាប់អារម្មណ៍​ដល់​យើងខ្ញុំ