ទំព័រនេះ​ទំព័រដើម > ព័ត៌មាន > អត្ថបទ

ក្រសួងពាណិជ្ជកម្មអាមេរិក ពន្យារពេលជាលើកទី ៤ ចំពោះការអនុវត្ត បម្រាមហាមឃាត់ការធ្វើពាណិជ្ជកម្មមួយចំនួន ពាក់ព័ន្ធនឹងក្រុងហ៊ុនHuawei

2020-02-14 15:53:41

   ក្រសួងពាណិជ្ជកម្មអាមេរិក បានប្រកាសកាលពីថ្ងៃទី ១៣ ខែកុម្ភៈថា នឹងពន្យារពេល៤៥ ថ្ងៃទៀត ចំពោះលិខិតអនុញ្ញាត ជាបណ្តោះអាសន្នមួយ។ នេះជាការពន្យារពេលលើកទី ៤របស់ខ្លួន ចំពោះការអនុវត្តបម្រាមហាមឃាត់ការធ្វើពាណិជ្ជកម្ម ជាមួយក្រុងHuaweiព្រមទាំងក្រុមហ៊ុនជាបុត្រសម្ព័ន្ធពាក់ព័ន្ធ ដោយផ្តោតលើផលិតផលនិងសេវាកម្មដែលកំពុងប្រើប្រាស់ក្នុងសហរដ្ឋអាមេរិក ដើម្បីបញ្ចៀសផលប៉ះពាល់ចំពោះក្រុមហ៊ុននិងអ្នកប្រើប្រាស់របស់អាមេរិក ពីបម្រាមនោះ ។

   ក្រសួងពាណិជ្ជកម្មអាមេរិកបានចេញសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃដដែលនោះថា ការពន្យាពេលលើកនេះគឺមានការចាំបាច់ ហើយជាផ្នែកមួយ ដើម្បីជួយពាណិជ្ជករផ្តល់សេវាកម្មទូរគមនាគមន៍អាមេរិក ពិសេសគឺប្រតិបត្តិករទូរគមនាគមន៍នៅក្នុងតំបន់ជនបទ អាចបន្តធ្វើអាជីវកម្ម ដែលពាក់ព័ន្ធនឹងបណ្តញទូរគមនាគមន៍ដោយសុវត្ថិភាពបាន ។ ក្រសួងពាណិជ្ជកម្ម អាមេរិក នឹងធ្វើសេចក្តីសម្រេចចិត្ត ថាតើត្រូវបន្តពន្យារពេលនូវលិខិតអនុញ្ញាតជាបណ្តោះអាសន្នមួយនេះឬអត់ នៅក្នុងរយៈពេល ៤៥ ថ្ងៃខាងមុខនេះ ៕



ឧទ្ទេសនាមជាពិសេស

ចាប់អារម្មណ៍​ដល់​យើងខ្ញុំ