ទំព័រនេះ​ទំព័រដើម > ព័ត៌មាន > អត្ថបទ

រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបារាំងថ្លែងថា ក្រុមហ៊ុនHuaWeiចិន នឹងមិនត្រូវបានដកចេញពីបញ្ជីអ្នកផ្គត់ផ្គង់គ្រឿងបរិក្ខារ បណ្តាញអ៊ីនធឺណិត 5G របស់ប្រទេសបារាំងឡើយ

2020-02-14 15:23:18

   ពេលកន្លងទៅនេះ លោកBrunoLeMaire រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបារាំងបានថ្លែងពេលផ្តល់សម្ភាស៍ជាមួយប្រព័ន្ធសារព័ត៌មានបារាំងថា ក្រុមហ៊ុនHuaWeiចិននឹងមិនត្រូវបានដកចេញពីបញ្ជីអ្នកផ្គត់ផ្គង់គ្រឿងបរិក្ខារ បណ្តាញអ៊ីនធឺណិត5Gរបស់ប្រទេសបារាំងនោះទេ។ ប៉ុន្តែ ប្រទេសបារាំង ក៏មានការរឹតត្បឹត ក្នុងពេលអភិវឌ្ឍន៍បណ្តាញ5Gនេះដោយសារត្រូវការពារផលប្រយោជន៍អធិបតេយ្យភាពរបស់បារាំង។

   លោកBrunoLeMaireបានថ្លែងថា ក្នុងពេលអភិវឌ្ឍន៍បណ្តាញ5G ប្រទេសបារាំង កាន់តែយកចិត្តទុកដាក់ដល់អ្នកផ្គត់ផ្គង់គ្រឿងបរិក្ខារ បណ្តាញ5Gនៃទី្វបអឺរ៉ុបផងដែរ។ ប៉ុន្តែ ប្រសិនបើក្រុមហ៊ុនHuaWeiចិន អាចផ្តល់ជម្រើសកាន់តែមានឧត្តមភាពក្នុងវិស័យបច្ចេកវិទ្យានិងតម្លៃ នោះ ក្រុមហ៊ុនHuaWeiចិនអាចចូលក្នុងបណ្តាញ5Gបារាំងបាន។

   សូមបញ្ជាក់ថា រដ្ឋាភិបាលអង់គ្លេស និងគណៈកម្មាធិការសហភាពអឺរ៉ុប បានចេញនូវឯកសារគោលនយោបាយស្តីពីកិច្ចកសាងបណ្តាញ5Gដោយឡែកពីគ្នា កាលពីពេលកន្លងទៅ។ប្រព័ន្ធសារព័ត៌មាននិងអ្នកជំនាញក្នុងតំបន់ បានយល់ឃើញជាទូទៅថា ឯកសារគោលនយោបាយទាំងនេះ បានបើកភ្លើងខៀវសម្រាប់ ក្រុមហ៊ុនHuaWei ក្នុងការបន្តចូលរួមកិច្ចកសាង បណ្តាញ5G ក្នុងតំបន់តទៅទៀត៕


ឧទ្ទេសនាមជាពិសេស

ចាប់អារម្មណ៍​ដល់​យើងខ្ញុំ