ទំព័រនេះ​ទំព័រដើម > ព័ត៌មាន > អត្ថបទ

រដ្ឋមន្ត្រីការបរទេសរុស្ស៊ីថ្លែងថា ភាគីរុស្ស៊ីមានឆន្ទៈពិភាក្សា ជាមួយអាមេរិកស្តីពីសព្វាវុធបែបថ្មី

2020-02-11 15:19:42

    កាសែត « Rossiskay Gazeta »បានចុះផ្សាយសម្តីរបស់លោក Sergei Lavrov រដ្ឋមន្ត្រីការបរទសរុស្ស៊ី ដែលបានថ្លែងក្នុងបទសម្ពសន៍មួយកាលពីថ្ងៃទី ១០ ខែកុម្ភៈថា រុស្ស៊ីមានឆន្ទៈ ពិភាក្សាជាមួយអាមេរិកស្តីពីសព្វាវុធបែបថ្មីរបស់រុស្ស៊ីក្នុងក្របខ័ណ្ឌនៃ « សន្ធិសញ្ញាថ្មីស្តីពីការកាត់បន្ថយសព្វាវុធយុទ្ធសាស្ត្រ » ។ លោកLavrov បានថ្លែងថា ភាគីរុស្ស៊ីគិតថា ការពន្យារកាលបរិច្ឆេទនៃ« សន្ធិសញ្ញាថ្មីស្តីពីការកាត់បន្ថយសព្វាវុធយុទ្ធសាស្ត្រ » គឺមានសារៈសំខាន់ក្រៃលែងចំពោះភាគីទាំងពីរ ។

    សូមបញ្ជាក់ថា « សន្ធិសញ្ញាថ្មីស្តីពីការកាត់បន្ថយសព្វាវុធយុទ្ធសាស្ត្រ » ដែលអាមេរិកនិង រុស្ស៊ី បានចុះហត្ថលេខាកាលពីឆ្នាំ ២០១០ មានសុពលភាព ត្រឹមឆ្នាំ ២០១១ប៉ុណ្ណោះ ។ ការអនុវត្តតាមសន្ធិសញ្ញានេះ គឺក្នុងគោលបំណងរឹតត្បិតបរិមាណគ្រាប់នុយគ្លេអ៊ែរនិងឧបករណ៍បំពាក់ក្បាលគ្រាប់របស់ប្រទេសទាំងពីរ ៕


ឧទ្ទេសនាមជាពិសេស

ចាប់អារម្មណ៍​ដល់​យើងខ្ញុំ