ទំព័រនេះ​ទំព័រដើម > ព័ត៌មាន > អត្ថបទ

លោក ស៊ីជីនភីង ថែ្លងថា ម៉ាកាវតែងតែក្តាប់ជាប់ជានិច្ចនូវទិសដៅដ៏ត្រឹមត្រូវនៃគោលនយោបាយ“ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ”

2019-12-20 14:53:34

នៅថ្ងៃទី ២០ ខែធ្នូ ថែ្លងក្នុងពិធី"អបអរសាទរខួបគម្រប់ ២០ ឆ្នាំនៃការវិលត្រឡប់មកមាតុប្រទេសវិញនៃតំបន់ម៉ាកាវ"និងពិធីឡើងកាន់តំណែងនៃរដ្ឋបាលនៃតំបន់រដ្ឋបាលពិសេសម៉ាកាវ អាណត្តិទី ៥ លោក ស៊ីជីនភីង ប្រធានរដ្ឋចិនបានលើកឡើងថា ភាពជោគជ័យរបស់ម៉ាកាវដែលទទួលបានបន្ទាប់ពីការវិលត្រឡប់មកមាតុប្រទេសវិញគឺ តែងតែក្តាប់ជាប់ជានិច្ចនូវទិសដៅដ៏ត្រឹមត្រូវនៃគោលនយោបាយ"ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ"។ជនរួមជាតិម៉ាកាវទាំងឡាយបានទទួលស្គាល់ជាទូទៅថា "ប្រទេសមួយ" គឺជាបុរេលក្ខខណ្ឌនិងជាមូលដ្ឋានគ្រឹះនៃ"ប្រព័ន្ធគ្រប់គ្រងពីរ" ហេតុនេះត្រូវគាំពារសណ្តាប់ធ្នាប់និងរបៀបរៀបរយដែលកំណត់ក្នុងរដ្ឋធម្មនុញ្ញនិងច្បាប់មូលដ្ឋាន ក៏ដូចជាគោរពតាមរបបសង្គមនិយមដែលអនុវត្តដោយស្ថាប័នសំខាន់របស់រដ្ឋនិងដោះស្រាយបញ្ហាពាក់ព័ន្ធនានាដែលទាក់ទិននឹងទំនាក់ទំនងរវាងរដ្ឋាភិបាលមជ្ឈិមនិងរដ្ឋបាលនៃតំបន់រដ្ឋបាលពិសេស។ស្ថាប័នរដ្ឋបាល នីតិប្បញ្ញត្តិនិងតុលាការនៃតំបន់រដ្ឋបាលពិសេសបានប្រកាន់ខ្ជាប់ការរួបរួមគ្នាដើម្បីគាំពារសិទ្ធិគ្រប់គ្រងដោយគ្រប់ជ្រុងជ្រោយរបស់រដ្ឋាភិបាលមជ្ឈិមលើតំបន់រដ្ឋបាលពិសេសនិងធានានូវសិទ្ធិស្វ័យភាពកម្រិតខ្ពស់របស់តំបន់រដ្ឋបាលពិសេសព្រមទាំងការគាំពារសិទ្ធិអំណាចរបស់រដ្ឋាភិបាលមជ្ឈិមនិងកិត្យានុភាពនៃច្បាប់មូលដ្ឋាន៕

ឧទ្ទេសនាមជាពិសេស

ចាប់អារម្មណ៍​ដល់​យើងខ្ញុំ