ទំព័រនេះ​ទំព័រដើម > ព័ត៌មាន > អត្ថបទ

អង្គភាពប្រឆាំងនឹងថ្នាំជំនួយកម្លាំងរបស់រុស្ស៊ីនឹងដាក់ពាក្យបណ្តឹងជុំវិញបម្រាមហាមឃាត់មិនឱ្យចូលរួមការប្រកួតកីឡារយៈពេល៤ឆ្នាំ

2019-12-20 13:48:43

អង្គភាព​ប្រឆាំងនឹង​ថ្នាំជំនួយ​កម្លាំង​របស់​រុស្ស៊ីបាន​ដាក់​ពាក្យបណ្តឹង​ទៅកាន់​តុលាការ​មជ្ឈត្តកម្ម​កីឡា​អន្តរជាតិ​លើករណី​ស្ថាប័ន​ប្រឆាំងនឹង​ថ្នាំជំនួយ​កម្លាំង​ពិភពលោក​ហាមឃាត់​មិនឱ្យ​រុស្ស៊ីចូលរួម​ការប្រកួត​កីឡា​អន្តរជាតិ​សំខាន់ៗ ។

កាលពី​ថ្ងៃទី៩​ខែធ្នូ​ រុស្ស៊ីត្រូវ​បាន​ស្ថាប័ន​ប្រឆាំងនឹង​ថ្នាំជំនួយ​កម្លាំង​ពិភពលោក​​ចោទប្រកាន់ថា ​បានក្លែងបន្លំ​ទិន្នន័យ​បន្ទប់​ពិសោធន៍​ប្រឆាំងនឹង​ថ្នាំជំនួយ​កម្លាំង​ ហើយ​ត្រូវ​បាន​ស្ថាប័ននេះ​ហាមឃាត់​មិនឱ្យ​ចូលរួម​ការប្រកួត​កីឡា ។

    ការហាមឃាត់​អស់​រយៈពេល​៤ឆ្នាំនេះ​ធ្វើឱ្យ​រុស្ស៊ីមិនអាច​ចូលរួម​ការប្រកួត​កីឡា​អូឡាំពិក​ក្រុងតូក្យូឆ្នាំ​២០២០ ​ការប្រកួត​កីឡា​អូឡាំពិក​រដូវរងា​ក្រុងប៉េកាំង​ឆ្នាំ២០២២​និងការប្រកួត​បាល់ទាត់​​ពិភពលោក​នៅ​កាតា​ឆ្នាំ២០២២ ។

ឧទ្ទេសនាមជាពិសេស

ចាប់អារម្មណ៍​ដល់​យើងខ្ញុំ