ទំព័រនេះ​ទំព័រដើម > ព័ត៌មាន > អត្ថបទ

អង់គ្លេសរៀបចំដំណើរ​ការ​ប្រតិបត្តិការ​ហោះហើរ​ទៅ​កាន់ទី​ក្រុង​អេហ្ស៊ីបSharm el Sheikhឡើងវិញ

2019-12-20 13:47:58

ក្រសួងអាកាសចរណ៍​ស៊ីវិលអេហ្ស៊ីបបាន​ចេញ​ផ្សាយ​សេចក្តីថ្លែងការណ៍កាលពី​ថ្ងៃ​ទី​១៩ខែ​ធ្នូថា ​ប្រទេស​អង់គ្លេស​បាន​រៀបចំ​ដំណើរការ​ប្រតិបត្តិការ​ហោះ​ហើរ​ទៅ​កាន់​ទី​ក្រុង​ Sharm el Sheikh ដែល​ជា​ទីក្រុង​តាម​ឆ្នេរ​សមុទ្រ​នៃ​ប្រទេស​អេហ្ស៊ីបឡើង​វិញ​បន្ទាប់ពី​បាន​ផ្អាក​ដំណើរការ​ហោះហើរ​អស់​រយៈ​ពេល​៤ឆ្នាំ​កន្លង​មក ​។​យន្តហោះ​មកពី​អង់គ្លេស​មួយ​គ្រឿង​បាន​មក​ដល់​ព្រលានយន្តហោះ Sharm el Sheikhនា​ថ្ងៃ​ដដែល។

ទី​ក្រុង​ Sharm el Sheikhជាតំបន់​រមណីយដ្ឋាន​ទេសចរណ៍តាម​ឆ្នេរសមុទ្រ​ក្រហម។គួរ​រំលឹក​ថា​ កាលពី​ខែ​តុលា​ឆ្នាំ​២០១៥ ​យន្តហោះ​ដឹក​អ្នក​ដំណើរ​នៃ​ក្រុម​ហ៊ុន​អាកាសចរណ៍​Kogalymaviaប្រទេស​រុស្ស៊ី​ត្រូវ​បានគេ​បំផ្ទុះ​បន្ទាប់​ហោះហើរ​មិន​យូរប៉ុន្មាន​ពី​ទី​ក្រុង​ Sharm el Sheikhទៅ​កាន់​SaintPetersburgប្រទេស​រុស្ស៊ី ​អ្នកដំណើរ​ចំនួន​២២៤នាក់បាន​ស្លាប់​ទាំង​អស់។ក្រោយមក ​អង្គការ​រដ្ឋអ៊ីស្លាម​ដែល​ជា​អង្គការ​ជ្រុលនិយមបាន​ប្រកាស​ថា​ខ្លួន​បាន​ធ្វើ​ការ​វាយប្រហារ​លើក​នេះ។បន្ទាប់​ហេតុការណ៍​នេះកើតឡើង ​ប្រទេស​អង់គ្លេស​និង​ប្រទេស​ផ្សេង​ទៀត​បាន​ផ្អាក​ប្រតិបត្តិការ​ហោះហើរ​ទៅទី​ក្រុង​ Sharm el Sheikh។

ឧទ្ទេសនាមជាពិសេស

ចាប់អារម្មណ៍​ដល់​យើងខ្ញុំ