ទំព័រនេះ​ទំព័រដើម > ព័ត៌មាន > អត្ថបទ

ក្រសួងការបរទេសចិនធ្វើសន្និសីទសារព័ត៌មានជាតិនិងអន្តរជាតិស្តីពីកិច្ចប្រជុំមេដឹកនាំរវាងចិន ជប៉ុននិងកូរ៉េខាងត្បូងលើកទី ៨

2019-12-20 12:29:28

កាលពីថ្ងៃទី ១៩ ខែធ្នូ ក្រសួងការបរទេសចិនបានធ្វើសន្និសីទសារព័ត៌មានជាតិនិងអន្តរជាតិស្តីពីកិច្ចប្រជុំមេដឹកនាំរវាងចិន ជប៉ុននិងកូរ៉េខាងត្បូងលើកទី ៨ ។លោក Luo Zhaohui អនុរដ្ឋមន្រ្តីក្រសួងការបរទេសចិននិងលោក Li Chenggang ជំនួយការរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មចិនបានជម្រាបអំពីស្ថានភាពដែលពាក់ព័ន្ធនិងឆ្លើយសំណួររបស់អ្នកសារព័ត៌មានជាតិនិងអន្តរជាតិ។

លោក Luo Zhaohui បានថែ្លងថា នៅថ្ងៃទី ២៤ ខែធ្នូ ខាងមុខនេះ កិច្ចប្រជុំមេដឹកនាំរវាងចិន ជប៉ុននិងកូរ៉េខាងត្បូងលើកទី ៨ នឹងប្រាព្ធឡើងនៅទីក្រុង Chengdu នៃខេត្ត Sichuan ។លោក ស៊ីជីនភីង ប្រធានរដ្ឋចិននឹងជួបពិភាក្សាការងារដោយឡែកពីគ្នាជាមួយលោក Moon Jae-in ប្រធានាធិបតីកូរ៉េខាងត្បូងនិងលោក អាបេ នាយករដ្ឋមន្រ្តីជប៉ុននៅទីក្រុងប៉េកាំង។លោក លីខឺឈាង នាយករដ្ឋមន្ត្រីចិននឹងធ្វើជាអធិបតីនៃកិច្ចប្រជុំនេះ ហើយនឹងជួបពិភាក្សាការងារដោយឡែកពីគ្នាជាមួយមេដឹកនាំកូរ៉េខាងត្បូងនិងជប៉ុន។ក្រៅពីកិច្ចប្រជុំផ្លូវការលើកនេះ មេដឹកនាំនៃប្រទេសទាំង ៣ ក៏នឹងអញ្ជើញចូលរួមកិច្ចប្រជុំកំពូលពាណិជ្ជកម្មរវាងចិន ជប៉ុននិងកូរ៉េខាងត្បូងនិងរួមគ្នាធ្វើសន្និសីទសារព័ត៌មានព្រមទាំងអញ្ជើញចូលរួមសកម្មភាពអបអរសាទរខួបលើក ២០ នៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំង ៣ ។

លោក Li Chenggang បានថែ្លងថា កិច្ចប្រជុំមេដឹកនាំលើកទី ៨ ដែលនឹងប្រារព្ធឡើងក្រោមវត្តមានលោក លីខឺឈាង នាយករដ្ឋមន្ត្រីចិននិងមេដឹកនាំនៃប្រទេសកូរ៉េខាងត្បូងនិងជប៉ុនប្រាកដជានឹងពង្រឹងនិងពង្រីកនូវជំនឿទុកចិត្តគ្នាទៅវិញទៅមកផ្នែកនយោបាយនៃប្រទេសទាំង ៣ ក៏ដូចជាបង្កើនកម្រិតនៃកិច្ចសហប្រតិបត្តិការផែ្នកសេដ្ឋកិច្ចនិងពាណិជ្ជកម្មនៃប្រទេសទាំង ៣ និងជំរុញការអភិវឌ្ឍដោយគ្រប់ជ្រុងជ្រោយនូវកិច្ចសហប្រតិបត្តិការដែលផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមករវាងប្រទេសទាំង ៣ ដើម្បីផ្តល់កម្លាំងចលករយ៉ាងខ្លាំងក្លាក្នុងការជំរុញកំណើនសេដ្ឋកិច្ចនិងការអភិវឌ្ឍប្រកបដោយចីរភាពនៅតំបន់អាស៊ីបូព៌ានិងពិភពលោក៕


ឧទ្ទេសនាមជាពិសេស

ចាប់អារម្មណ៍​ដល់​យើងខ្ញុំ