ទំព័រនេះ​ទំព័រដើម > ព័ត៌មាន > អត្ថបទ

លោក ស៊ី ជីនភីង៖ ម៉ាកាវបានប្រកាន់ខ្ជាប់យ៉ាងមុតមាំនូវការកសាងមូលដ្ឋានគ្រឹះផ្នែកនយោបាយនិងសង្គមនៃគោលនយោបាយ “ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ”ជាប់ជានិច្ច

2019-12-20 12:27:10

លោក ស៊ី ជីនភីង ប្រធានរដ្ឋចិនបានថ្លែងនាថ្ងៃទី ២០ ខែធ្នូ ឆ្នាំ ២០១៩ ថា បណ្តាបងប្អូនជនរួមជាតិម៉ាកាវបានប្រកាន់ខ្ជាប់នូវប្រពៃណីស្នេហាជាតិ ដោយគោរពស្រលាញ់មាតុប្រទេសនិងមានមោទនភាពជនជាតិយ៉ាងខ្លាំង ទាំងនេះគឺជាមូលហេតុដ៏សំខាន់បំផុតនៃភាពជោគជ័យក្នុងការអនុវត្តគោលនយោបាយ "ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ"របស់ម៉ាកាវ។ រដ្ឋបាលនៃតំបន់រដ្ឋបាលពិសេសនិងគ្រប់មជ្ឈដ្ឋានក្នុងសង្គមម៉ាកាវយកចិត្តទុកដាក់យ៉ាងខ្លាំងលើការបន្តវេននិងផ្សព្វផ្សាយប្រពៃណីស្នេហាជាតិ បានអនុវត្តយ៉ាងម៉ឺងម៉ាត់នូវប្រព័ន្ធ “អ្នកម៉ាកាវគ្រប់គ្រងម៉ាកាវ” ដែលបានចាត់ទុកអ្នកស្នេហាជាតិជាតួអង្គសំខាន់ ដែលនាំឱ្យកម្លាំងស្នេហាជាតិស្នេហាម៉ាកាវទទួលបាននូវការអភិវឌ្ឍកាន់តែខ្លាំងនិងរឹងមាំពីមួយថ្ងៃទៅមួយថ្ងៃ គុណតម្លៃស្នូលស្តីពីការស្នេហាជាតិនិងស្នេហាម៉ាកាវត្រូវបានទទួលស្គាល់ជាទូទៅនៅម៉ាកាវ ហើយមនសិការនិងស្មារតីស្នេហាជាតិបានដក់ជាប់ក្នុងជម្រៅដួងចិត្តរបស់ក្មេងជំទង់និងយុវជនម៉ាកាវ៕


ឧទ្ទេសនាមជាពិសេស

ចាប់អារម្មណ៍​ដល់​យើងខ្ញុំ