ទំព័រនេះ​ទំព័រដើម > ព័ត៌មាន > អត្ថបទ

លោកស៊ីជីនភីងថ្លែងថា តំបន់ម៉ាកាវបានបង្កើនការរ៉ាប់រងលើបេសកកម្មអនុវត្តគោលនយោបាយ “ប្រទេសមួយប្រព័ន្ធគ្រប់គ្រងពីរ”ជាប់រហូតមក

2019-12-20 11:55:15

ថ្ងៃទី២០​ខែធ្នូ​ លោក​ស៊ីជីនភីង​ប្រធានរដ្ឋចិន​បានថ្លែងថា​ ការអនុវត្ត​ជាក់ស្តែង​ដ៏ជោគជ័យ​នៃតំបន់​ម៉ាកាវបាន​បង្ហាញ​ប្រាប់​យើងថា​ បងប្អូន​ជន​រួមជាតិនៃ​តំបន់ម៉ាកាវ​ដែលជា​ម្ចាស់​លើ​ខ្លួនឯង​អាច​រ៉ាប់រង​ភារកិច្ច​សំខាន់ក្នុង​យុគសម័យ​ ។ ​បងប្អូន​ជន​រួមជាតិ​គ្រប់រូបនៃ​តំបន់ម៉ាកាវ​​បាន​​ឈរលើ​គោលជំហរ​គិតគូរពី​ផលប្រយោជន៍​ជាតិទាំងមូល​និងផលប្រយោជន៍​មូលដ្ឋាន​នៃ​តំបន់ម៉ាកាវ ​ចាត់ទុក​ការអនុវត្ត​គោលនយោបាយ​ ​ប្រទេស​មួយ​ប្រព័ន្ធ​គ្រប់គ្រងពីរ​ដោយ​ជោគជ័យ ​​អ្នក​​ម៉ាកាវ​គ្រប់គ្រង​ម៉ាកាវ​និង​សិទ្ធិស្វ័យភាព​កម្រិតខ្ពស់ជា​បេសកកម្ម​រួម​របស់ខ្លួន​ ​ហើយ​តភ្ជាប់​បេសកកម្មនេះ​ជាមួយនឹង​សុបិន​ប្រទេសចិន​ដែល​សម្រេច​ការស្តារ​ឡើង​វិញដ៏​មហិមា​នូវ​វិបុលភាព​របស់​ប្រជាជាតិចិន​ ។ រដ្ឋបាល​នៃតំបន់​រដ្ឋបាល​ពិសេស​ម៉ាកាវ​បាន​ដឹកនាំ​ឥស្សរជន​គ្រប់មជ្ឈដ្ឋាន​ក្នុងសង្គម​ សកម្ម​ស្វែងរក​វិធី​អភិបាលកិច្ច​និង​មធ្យោបាយ​អភិវឌ្ឍន៍​ដែល​សមស្រប​នឹង​ការពិត​ជាក់ស្តែង​នៃតំបន់​ម៉ាកាវ ​ដើម្បី​ជំរុញឱ្យ​តំបន់ម៉ាកាវ​មាន​កម្លាំង​រស់រវើក​ថែមទៀត ។

ឧទ្ទេសនាមជាពិសេស

ចាប់អារម្មណ៍​ដល់​យើងខ្ញុំ