ទំព័រនេះ​ទំព័រដើម > ព័ត៌មាន > អត្ថបទ

លោកស៊ីជីនភីងថ្លែងថា ​ការ​ប្រកាន់ខ្ជាប់នូវ​ជំនឿចិត្ត​លើ​គោលនយោបាយ​“ប្រទេស​មួយ​ប្រព័ន្ធ​គ្រប់គ្រងពីរ”ដោយ​មិនងាករេ​គឺ​ជា​បទពិសោធន៍​ដ៏​ជោគជ័យ​របស់​ម៉ាកាវ

2019-12-20 11:23:39

​លោក​ស៊ីជីនភីង​ប្រធាន​រដ្ឋ​ចិន​បាន​ថ្លែង​នា​ថ្ងៃ​ទី​២០ខែ​ធ្នូ​ថា ​ភាព​ជោគជ័យ​ដែលម៉ាកាវ​ទទួលបាន​បន្ទាប់​ពី​វិលត្រឡប់មក​មាតុប្រទេស​វិញបាន​បង្ហាញថា ​ឱ្យតែប្រកាន់ខ្ជាប់នូវ​ទំនុកចិត្ត​លើ​គោលការណ៍​“ប្រទេស​មួយ​ប្រព័ន្ធ​គ្រប់គ្រងពីរ”ដោយ​មិន​ងាករេ​រហូត​​ ​នោះ​កម្លាំង​ជីវិតនិង​ឧត្តមភាព​នៃ​គោលនយោបាយ​“ប្រទេស​មួយ​ប្រព័ន្ធ​គ្រប់គ្រងពីរ”នឹង​មាន​សភាព​កាន់តែ​លេច​ធ្លោឡើង។

លោកបាន​ថ្លែង​ថា ​ក្នុង​ដំណើរ​អនុវត្ត​គោលនយោបាយ“ប្រទេស​មួយ​ប្រព័ន្ធ​គ្រប់គ្រងពីរ” ​រដ្ឋបាលនិង​គ្រប់​មជ្ឈដ្ឋាន​ក្នុង​សង្គម​នៃ​តំបន់​រដ្ឋបាល​ពិសេស​ម៉ាកាវបាន​រួបរួម​គ្នា​ដើម្បីគាំពារ​អធិបតេយ្យ​ភាព​ជាតិ​ សន្តិសុខ​និង​ផលប្រយោជន៍​អភិវឌ្ឍន៍​ក៏ដូចជា​គាំពារ​ភាព​រុងរឿងនិង​ស្ថិរភាព​យូរអង្វែង​នៃ​ម៉ាកាវយ៉ាង​រឹងមាំ។ម៉ាកាវ​ប្រសប់ក្នុង​ការ​ក្តាប់​កាលានុវត្តភាពដែលបាន​ពី​យុទ្ធសាស្រ្ត​អភិវឌ្ឍ​ដ៏​សំខាន់​នៃ​ប្រទេស​ជាតិ​និង​ការ​គាំទ្រ​ពី​គោលនយោបាយ​មួយចំនួន ​សម្រាប់​ជំរុញ​ឱ្យ​ខ្លួនឯង​ទទួល​បាន​ការ​អភិវឌ្ឍ​កាន់តែ​ល្អប្រសើរ​ក្រោម​សភាពការណ៍​ទូទៅ​នៃ​ការ​អភិវឌ្ឍន៍របស់​ប្រទេស​ជាតិ។

ឧទ្ទេសនាមជាពិសេស

ចាប់អារម្មណ៍​ដល់​យើងខ្ញុំ