ទំព័រនេះ​ទំព័រដើម > ព័ត៌មាន > អត្ថបទ

សន្និសីទលើកទី ៣ នៃវេទិកាក្រុងប៉ារីសអំពីខ្សែក្រវាត់និងផ្លូវធ្វើឡើងនៅទីចាត់ការទូទៅនៃអង្គការយូណេស្កូអង្គការសហប្រជាជាតិ

2019-12-20 11:07:00

កាលពីថ្ងៃទី ១៩ ខែធ្នូ សន្និសីទលើកទី ៣ នៃវេទិកាក្រុងប៉ារីសអំពីខ្សែក្រវាត់និងផ្លូវបានធ្វើឡើងនៅទីស្នាក់ការទូទៅនៃអង្គការយូណេស្កូអង្គការសហប្រជាជាតិនៅក្រុងប៉ារីស ។

លោកLu Shaye ឯកអគ្គរដ្ឋទូតចិនប្រចាំនៅប្រទេសបារាំង លោកAlain Richard ប្រធានវិទ្យាស្ថានសិក្សាស្រាវជ្រាវទំនាក់ទំនងអន្តរជាតិនិងយុទ្ធសាស្ត្រនៃបារាំង និងលោកQu Xing អគ្គនាយករងនៃអង្គការយូណេស្កូអង្គការសហប្រជាជាតិជាដើមបានអញ្ជើញចូលរួមសន្និសីទ ។

ពេលថ្លែងសុន្ទរកថាក្នុងពិធីសម្ពោធបើក លោកLu Shaye បានថ្លែងថា ឆ្នាំនេះគឺជាខួបគម្រប់ ៦ ឆ្នាំនៃការលើកឡើងអំពីគំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវ ។ ក្នុងរយៈពេល ៦ ឆ្នាំនេះ គំនិតផ្តួចផ្តើមនេះបានទៅជាផលិតផលសាធារណៈមួយដែលពេញនិយមបំផុតលើពិភពលោក ។ គំនិតផ្តួចផ្តើមនេះទទួលបានការស្វាគមន៍និងការគាំទ្រពីប្រទេសចំនួន ១៣៧ និងអង្គការអន្តរជាតិចំនួន ៣០ ។ ភាគីចិនស្វាគមន៍សហភាពអឺរ៉ុបនិងប្រទេសអឺរ៉ុបសកម្មចូលរួមការកសាងខ្សែក្រវាត់និងផ្លូវ ។ ការចូលរួមកសាងខ្សែក្រវាត់និងផ្លូវបានផ្តល់នូវកាលានុវត្តភាពខាងវិនិយោគ ទីផ្សារ និងកិច្ចសហប្រតិបត្តិការកាន់តែច្រើនសម្រាប់ការអភិវឌ្ឍនៃទ្វីបអឺរ៉ុប វាមានផលប្រយោជន៍ដល់ការតភ្ជាប់ប្រកបដោយប្រសិទ្ធភាពនូវគំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវជាមួយផែនការវិនិយោគអឺរ៉ុបព្រមទាំងយុទ្ធសាស្ត្រតភ្ជាប់រវាងអឺរ៉ុបនិងអាស៊ី ដើម្បីសម្រេចការបំពេញបន្ថែមគ្នាខាងឧត្តមភាព ពន្លឿនការធ្វើសមាហរណកម្មរវាងរង្វង់សេដ្ឋកិច្ចអាស៊ីនិងរង្វង់សេដ្ឋកិច្ចអឺរ៉ុប ។

លោកAlain Richard និងភ្ញៀវកិត្តិយសបារាំងផ្សេងទៀតសុទ្ធតែបានវាយតម្លៃជាវិជ្ជមានចំពោះគំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវក្នុងពេលថ្លែងសុន្ទរកថា ដោយបានសម្គាល់ថា គំនិតផ្តួចផ្តើមនេះមានប្រយោជន៍ដល់ការគាំពារពហុភាគីនិយម ៕


ឧទ្ទេសនាមជាពិសេស

ចាប់អារម្មណ៍​ដល់​យើងខ្ញុំ